Connect with us

ព័ត៌មានជាតិ

វិស័យទេសចរណ៍ខេត្តកោះកុង ធ្លាក់ចុះរហូតដល់ ៦៣ភាគរយ ដោយសារវិបត្តិកូវីដ

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងថា ក្នុងបរិបទនៃការ​រាត​ត្បាតជំងឺកូវីដ​-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង បានធ្លាក់ចុះរហូតដល់ ៦៣ភាគរយ និងបានធ្វើឲ្យប៉ះពាល់ ដល់ស្ថានភាពសេដ្ឋ កិច្ចរបស់ប្រជាពលរដ្ឋ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ការរៀបចំគោលដៅ ទទួលភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំង» នៅថ្ងៃទី១ ខែវិច្ឆិកា លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវច្បាប់ បទប្បញ្ញត្តិ វិធានសុខាភិបាល វិធានរដ្ឋបាល និងវិធានផ្សេងៗ ទៀត។

ជាមួយគ្នានេះ ក៏រួមមានទាំងសន្ទស្សន៍ នៃការចាក់វ៉ាក់សាំងបានល្អប្រសើរ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងបានធ្វើឲ្យប្រទេសជាតិយើង អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះ បានល្អប្រសើរ ដែលអាចជួយ សម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផ្សេងៗ ជាពិសេសជួយសម្រួលដល់ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឲ្យដំណើរការបានល្អប្រសើរ ដែលជាផ្នែកមួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ បានមួយកម្រិតបន្ថែមទៀត។

លោកស្រីអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាល បានផ្ដល់ឱកាសដល់ខេត្តកោះកុង ដោយបានបើកតំបន់តារាសាគរ ដែលជាតំបន់ពហុបំណងសេដ្ឋកិច្ច ជាគោលដៅទេសចរណ៍សុវត្ថិភាព និងចាត់ទុកជាតំបន់អេកូទេសចរណ៍ ដ៏មានសក្តានុពលនៅក្នុងខេត្តកោះកុង រួមទាំងផ្តល់លទ្ធភាពខ្ពស់ដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំ និងការសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន រួមទាំងសមិទ្ធិផលជាច្រើនទៀត សម្រាប់ខេត្តកោះកុង។

លោកស្រីអភិបាលខេត្ត បានបន្ថែមថា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ រដ្ឋបាលខេត្តក៏បានត្រៀមខ្លួនរួចជាស្រេច និងបានត្រៀមនូវវិធានការការពារ ក៏ដូចជាការទទួលការចាក់វ៉ាក់សាំង ជូនភ្ញៀវទេសចរណ៍នៅតំបន់តារាសាគរ ឲ្យបានគ្រប់ចំនួន ២ដូសផងដែរ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម