កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្ដីពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ ២០២១ ក្នុង​ក្រុង​សៀមរាប ដើម្បី​អបអរសាទរ​ក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្ដីពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ ២០២១ ក្នុង​ក្រុង​សៀមរាប ដើម្បី​អបអរសាទរ​ក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន

បានផុស

នៅ

សៀម​រា​ប ៖ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត​សៀមរាប មាន​រៀបចំ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​មួយ ស្ដីពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​២០២១ ក្នុង​ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១០-១១-១២ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​អបអរសាទរ​ក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន ក្រោម​អធិបតីភាព​ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ , លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក អ៊ឺ​រ៉ុ​ន ខា​គី​នី នាយក​ប្រតិបត្តិ និង​សិល្បៈ នៃ​ក្រុមហ៊ុន​កាហ្វេ និង​ស្ថាប័ន​នានា ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង មន្ត្រី​សំខាន់ៗ​ជាច្រើនរូប​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឺ​រ៉ុ​ន ខា​គី​នី នាយក​ប្រតិបត្តិ និង​សិល្បៈ នៃ​ក្រុមហ៊ុន​កាហ្វេ បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ ឆ្នាំ​២០២១​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ នៃ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ដើម្បី​ប្រាប់​ទៅ​ពិភពលោក​ថា កម្ពុជា និង​ខេត្តសៀមរាប បាន​បើក​ឡើងវិញ​ហើយ នឹង​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចែករំលែក​ប្រវត្តិសាស្ត្រ វប្បធម៌​ដ៏​សម្បូរ​បែប​ទាំង​បូរាណ និង​សម័យ​ទំនើប ដែល​ព្រឹត្តិការណ៍​នេះ អាចធ្វើ​នៅ​ទីតាំង​ក្នុង​ឧទ្យាន​បុរាណ​អង្គរ និង​ទីតាំង​មួយចំនួន​នៃ​ក្រុង​សៀមរាប ដោយ​នឹងមាន​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ភ្ញៀវ​បរទេស​ឲ្យ​ដឹង​បន្ថែមទៀត ពិ​សិ​ល្បះ វប្បធម៌ អរិយធម៌ សាសនា និង​អ្វីៗ​ជាច្រើន​ទៀត​ទៅកាន់​ពិភពលោក​ផងដែរ។

ក្នុងនាម​អាជ្ញាធរ​ខេត្ត ក៏ដូចជា​អាជ្ញាធរ​អប្សរា លោកស្រី យូ សុភា អភិបាលរង​ខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​នៅ​ក្នុង​ទឹកដី​នៃ​ទីក្រុង​វប្បធម៌​ដ៏​ត្រចះត្រចង់​មួយ​នេះ ដែល​វា​ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ទៅដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ពិភពលោក​ទាំងមូល បានឃើញ​នូវ​អ្វី​ដែល​កម្ពុជា​យើង​មាន​ទាំង​វប្បធម៌ អរិយធម៌ ជាពិសេស​នោះ គឺ​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ ដូចជា​ប្រា​ង​ប្រាសាទ និង​តំបន់​ទេសចរណ៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង ប៉ុន្តែ​បញ្ហា​នេះ នឹង​ដាក់​ជូន​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើការ​សម្រេច និង​ណែនាំ​បន្ថែម។

លោកស្រី យូ សុភា មានប្រសាសន៍ថា ពី​មុនៗ​មក​ខេត្ត​សៀមរាប យើង​ធ្លាប់​ទទួល​នូវ​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ កម្មវិធី​ធំៗ ជា​ច្រើនដង​តែងតែ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ គឺ​រដ្ឋបាល​ខេត្ត មានការ​យកចិត្តទុកដាក់​ទទួលខុសត្រូវ​ខ្ពស់ នូវ​វិធានការ​សុវត្ថិភាព​សាធារណៈ ដើម្បី​រក្សា​ការពារ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា ក៏ដូចជា​ទស្សនកិច្ច​ជាដើម ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ចូលរួម​អនុវត្ត​ប្រតិបត្តិ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ក្នុងការ​ប្រែក្លាយ​ពី​ការ​គំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ ឲ្យ​ទៅជា​ឱកាស​សម្រាប់​ការ​លើកកម្ពស់​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​យើង ដើម្បី​រក្សា​បាន​នូវ​ស្ថេរភាព​អាជីវកម្ម​នានា​ឲ្យ​ប្រសើរ​ឡើង និង​ធានាបាន​នូវ​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ទេសចរណ៍។

មានប្រសាសន៍​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​យក​ខេត្តសៀមរាប ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដោយសារតែ​មើលឃើញ​ពី​សក្ដានុពល​នៅក្នុង​ខេត្ត​មួយ​នេះ មាន​សម្បូរ​បែប ហើយ​មួយវិញទៀត គឺ​ដោយសារតែ​ពិនិត្យឃើញ​ពី​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​ខេត្ត​ទេសចរណ៍​នេះ កន្លងមក​មានការ​ធ្លាក់​ចុះ​ខ្លាំង​នូវ​ចំនួន​ទេសចរណ៍ ហេតុនេះ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នៅក្នុង​ក្រុង​សៀមរាប​នេះ គឺ​វា​ជា​ឱកាស​មួយ​សម្រាប់​ទឹកដី​សៀមរាប​-​អង្គរ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ទៀត ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពិសេស កន្លងមក​ការរៀបចំ​ព្រឹត្តិការណ៍​តូច​ធំ​ផ្សេងៗ នៅ​ខេត្ត​សៀមរាប តែងតែ​ទទួល​បានការ​គាំ​ត្រង​ជា​បន្តបន្ទាប់ ហេតុនេះ​ទើប​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមហ៊ុន កាហ្វេ សម្រេច​ជ្រើស​រើស​យក​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង។

សូម​បញ្ជាក់​ថា គម្រោង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ក្នុង​ក្រុង​សៀមរាប​នេះ មានកម្ម​វិធី​ជាច្រើន ដូចជា ៖ មាន​ពិធី​សូត្រមន្ត​សម្ពោធ​នៅ​ប្រាសាទ​ចៅ​សាយទេវតា , កម្មវិធី​បង្ហោះ​ខ្លែងឯក​នៅមុខ​ប្រាសាទអង្គរវត្ត , ការ​តាំង​ពិព័រណ៍​សិល្បៈ​ទស្សនីយភាព​នៅ FCC , ការ​គូរ​គំនូរ​ផ្ទាល់​តាម​ដង​ផ្លូវ​នៅ​មាត់​ស្ទឹង​ទល់មុខ FCC , ការ​លក់​សៀវភៅ Writers-Reader នៅ​ភោជនីយដ្ឋាន Banlle ផ្លូវ​លេខ​២៦ Writers-Renders នៅ Footprints Cake នៅលើ​ផ្លូវ​លេខ​២៦ , ការធ្វើ​បទ​បង្ហាញ​នៅ​សាលសន្និសីទ​នៅ​វត្ត​ដំណាក់ (CKS) MOCFA , មហោស្រព​គំនូរ​បុរាណ​នៅ​សារមន្ទីរ​ព្រះសីហនុ , សិប្បកម្ម​តម្បាញ​សូត្រ​នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ , ការប្រកួតប្រជែង​រប​ស់​សហគមន៍ នឹង​ពិព័រណ៍​ម្ហូបអាហារ , ទិវា​បេតិកភណ្ឌ​វប្បធម៌​អរូបី ជាមួយ​អង្គការ​យូណេស្កូ​នៅ​ប្រាសាទ​ចៅសាយទេវតា , ការបើក​មជ្ឈមណ្ឌល​សិល្បៈ​ទស្សនីយភាព​នៅ FCC , ការ​បើក​មជ្ឈមណ្ឌល writers-Readers​នៅ​កន្លែង​ផ្សេងៗ នៅ​លើ​ផ្លូវ​លេខ​២៦ និង FCC MOCFA​ផងដែរ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ វិនាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៥ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ១៤ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២០ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣១ នាទី មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services