Connect with us

ព័ត៌មានជាតិ

អាជ្ញាធរតម្រូវឲ្យម្ចាស់ឡាន ដឹកខ្សាច់ ស្ថាបនាផ្លូវដែលរងការខូចខាត ជូនពលរដ្ឋនៅភូមិលេខ ១ក សង្កាត់ស្វាយរលំវិញ

បានផុស

នៅ

អាជ្ញាធរខេត្តកណ្ដាល បានតម្រូវឲ្យម្ចាស់ឡានដឹកខ្សាច់ ដែលបើកបរធ្វើឲ្យខូចផ្លូវរបស់ប្រជាពលរដ្ឋ​ នៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវស្ថាបនាផ្លូវដែលរងការខូចខាត ឲ្យបានល្អរឹងមាំឡើងវិញ។  

ប្រភពពីរដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ បានលើកសំណើទៅកាន់រដ្ឋបាលខេត្តកណ្ដាល រឿងឡានដឹកខ្សាច់បើកបរធ្វើឲ្យខូចផ្លូវ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅនោះរួចមក អាជ្ញាធរខេត្តក៏បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកអនុវត្ត ដោយតម្រូវឲ្យម្ចាស់អាជីវកម្មខ្សាច់ ធ្វើផ្លូវ និងកាយប្រឡាយរំដោះទឹកលិចចេញ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ហើយភាគីទាំងសងខាងក៏យល់ព្រមតាមដោយសន្តិវិធី។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារ និង​មន្ត្រីជំនាញ ចុះទៅដល់ទីតាំងផ្លូវដែលរងការខូចខាតនោះ ដោយបានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្ដេចតេជោ មកអនុវត្តលើការដោះស្រាយបញ្ហានេះ។ ជាលទ្ធផល អាជ្ញាធរបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុន HSK របស់លោក ហ៊ែល សុខា ត្រូវស្ថាបនាផ្លូវដែលរងការខូចខាតប្រវែងជាង ១ពាន់ម៉ែត្រឲ្យបានល្អរឹងមាំ និងស្ដារព្រែក-ប្រឡាយស្វាយរលំប្រវែង ២ពាន់ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ព្រមទាំងដាក់លូភ្លោះទទឹង ១.៥ម៉ែត្រ ប្រវែង ១០ម៉ែត្រ និងធ្វើមុខឈ្នាងសងខាងលូ ផងដែរ។

សូមជម្រាបថា ការសម្រេចខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋនៅមូលដ្ឋានភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានលើកឡើងអំពីបញ្ហាក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ប្រើប្រាស់រថយន្តដឹកខ្សាច់ លើសទម្ងន់ ធ្វើឲ្យផ្លូវប្រវែង ១ពាន់ម៉ែត្រខូចខាតស្ទើរទាំងស្រុង ដែលជាហេតុបង្កឲ្យពួកគាត់ពិបាកធ្វើដំណើរទៅមក និងលុបស្រះទឹក ដោយគ្មានប្រព័ន្ធបង្ហូរទឹក បង្កឲ្យជន់លិចផ្លូវក្នុងភូមិចំនួន ៤៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

សុខភាព១៩ នាទី មុន

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន

ព័ត៌មានជាតិ៤១ នាទី មុន

មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម

សន្តិសុខសង្គម៥៦ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

Sokha Hotels

ព័ត៌មានពេញនិយម