Connect with us

សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ ក្នុងតំបន់៤ ផ្សារក្រុងបានលុង

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង។

កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំអគារC សាលាខេត្ត ក្រោមវត្តមាន លោក ញ៉ែម សំអឿន អភិបាល នៃអភិបាលខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគតំបន់៤ ផ្សារក្រុងបានលុងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសំណើររបស់ អ្នកវិនិយោគក្នុងតំបន់៤ ដែលបានសុំអនុញ្ញាតបែងចែកចំនួនតូបតាមប្រភេទនៃមុខទំនិញ ដោយផ្តល់ចំនួនតូបជួល១គ្រួសារ១ ឬ២តូបតាមប្រភេទ ឬទំនិញនៅក្នុងចំណុច B.C.D.E.F នៅតំបន់៤ ជុំវិញផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី។

សំណើររបស់អ្នកវិនិយោគបានលើកឡើងថា ក្រោយពីបានផ្ទៀងផ្ទាត់ឈ្មោះអាជីវករបានចប់ តាមការបរិច្ឆេទឃើញថា មានឈ្មោះមួយចំនួនរកឃើញមាន ប្ដីប្រពន្ធ ម៉ែកូន ឪពុកកូន បងប្អូន យាយចៅ និងមានមួយចំនួនទៀត មានតូបនៅក្នុងផ្សារពួកគាត់បានតសំយ៉ាបតង់ទៅខាងក្រៅ ហើយដាក់លក់ចេញពីតូប មុនរុះរើពួកគាត់ឱ្យឈ្មោះគាត់ប្រភេទនេះមានច្រើន។ ម្យ៉ាងទៀតដើម្បីផ្ដល់តូបថ្មី ដែលបានសាងសង់រួច ដល់អាជីករចូលលក់ដូរ។

ក្នុងសំណើររបស់អ្នកវិនិយោគបានសម្រេចថា៖

១.គួរកាត់ឈ្មោះចេញវិញពី (ប្ដី+ប្រពន្ធ) (ម៉ែ+កូន) (ឪពុក+កូន) (បង+ប្អូន) (យាយ+ចៅ) និងអ្នកមានឈ្មោះតែ១ហើយ មានឈ្មោះក្នុងបញ្ជី២ ទៅ៣កន្លែង គួរផ្តល់ជូនចាប់ឆ្នោតជួលតែ១តូប ឬ២តូប តាមប្រភេទនៃទំនិញ ក្នុង១គ្រួសារ បើសិនឈោ្មះនោះនៅក្នុងបន្ទុកគ្រួសារ។

២. អ្នកមានតូបលក់ដូរក្នុងផ្សារចាស់ គួរកុំផ្តល់តូបថ្មីជូន ព្រោះកន្លែងលក់ដូរទាំងនោះ ពុំមានឯកសារណាទទួល ស្គាល់ឡើយ។

៣. គួរផ្តល់នូវចំនួនតូប ដូចជាៈ លក់ត្រី សាច់ ប្រហុកផ្អកបន្លែរាយ នំ និងទំនិញលក់រាយផ្សេងទៀត។ល។ គួរផ្តល់ជូនចាប់ឆ្នោតជួល ក្នុង១គ្រួសារ ១តូប ទៅតាមប្លុកនៃមុខទំនិញនីមួយៗ។

៤. គួរផ្តល់ជូនចំនួនតូប: អ្នកលក់គ្រឿងហូប, ភេសជ្ជៈ, ចាបហួយ…ផ្លែឈើ, ខោអាវ និងបន្លែបោះដុំ និងប្រភេទមុខទំនិញច្រើន ជូនពួកគាត់ចាប់ឆ្នោតជួលចំនួន២តូប ក្នុង១គ្រួសារ បើសិនឈ្មោះនោះ នៅក្នុងបន្ទុកគ្រួសារ ទៅតាមប្រភេទនៃមុខទំនិញនីមួយៗ។

៥. បើផ្តល់តូបលក់ដូរសមរម្យទៅតាមប្រភេទនៃមុខទំនិញហើយ មួយចំនួននៅតវ៉ា គួរផ្តល់អ្នកស្ម័គ្រចិត្ត ដែលមានឈ្មោះក្នុងបញ្ជីតំបន់៤ ចូលលក់ដូរ ទៅតាមប្រភេទ នៃមុខទំនិញតែម្តង ជៀសវាងប៉ះពាល់ដល់ការលក់ដូររបស់ បងប្អូនអាជីវករ​ភាគច្រើន។

៦. ដំបូលតូបថ្មីខាងកើតផ្សារ គួរធ្វើដំបូលរួម ជៀសវាងការសាចទឹកភ្លៀងព្រោះថានៅផ្នែកខាងកើតផ្សារ ផ្ទៃដីទាបជាងខាងលិចផ្សារប្រហែល២.៥ម៉ែត្រ ឯណ្ណោះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា អ្នកមានតូបលក់ក្នុងផ្សាររួចហើយ គួរកុំផ្ដល់តូបថ្មីជូនទេ ដោយទុកផ្ដល់ជូនអ្នកលក់បន្លែ, ត្រីសាច់, ផ្លែឈើ, គ្រឿងភេសជ្ជៈ នៅទីតាំង និងទំហំសមរម្យ។

លោកថា ពេលផ្ដល់តូប បានទំហំសមរម្យ ទៅតាមការលក់ប្រភេទទំនិញនីមួយៗ រួចរាល់នៅតែតវ៉ា យើងនឹងបន្ដជជែកសម្របសម្រួលដើម្បីរកដំណោះស្រាយបន្ដទៀត។

ចំណែកតូបថ្មីខាងកើតផ្សារ អ្នកវិនិយោគត្រូវធ្វើដំបូលរួមមួយ ជូនអាជីករ ហើយត្រូវរៀបចំផ្សារអោយបានស្អាត រួមមានផ្លូវចូលស្អាតទូលាយ មានការរៀបចំសួនច្បារ និងប្រព័ន្ធលូជុំវិញផ្សារបានត្រឹមត្រូវ៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម