មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍

Published

on

បន្ទាយមានជ័យ ៖ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ក្រុមការងារ​ចុះជួយ ជុល ផ្លូវជាតិ​លេខ​៥ ចន្លោះ ពី PK357+000 ទៅដល់ PK359+600 នៅ ម្តុំ ស្ពាន តា ផាន់ មុខ ស្នងការដ្ឋាន​នគរបាល ខេត្ត និង ម្តុំ រង្វង់ មូល ស្រី គ្រប់លក្ខណ៍ ក្នុង​ក្រុង​សិរីសោភ័ណ​ដើម្បី​លុប​សំបុកមាន់​ដោយ​ល្បាយ​ថ្ម​ម៉ិច ស៊ីម៉ង់ត៍ កៅស៊ូ និង​ចន្លោះ​ពី PK394+800 ទៅដល់ PK395+800 នៅ​ម្តុំ​ជាប់​អាង​អូរ​ខៃ​ដន​ក្រុង​ប៉ោយប៉ែត​ដែល​រងគ្រោះ ដោយសារ ទឹកជំនន់ នៃ ការបាក់ ធ្លាយ ទំនប់ ដោយ ជួសជុល ចិញ្ចើម ចាក់ដី ល្បាយ ថ្មភ្នំ និង កៀរ កិន បង្ហាប់ និង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​២៦៨A ព្រៃ មាន់ ភ្នំស្រុក​ចន្លោះ ពី PK1+800 ទៅដល់ PK2+300 នៅ​ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២០​។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុងអំឡុង ទឹកជំនន់ កាលពី ខែតុលា និង ដើមខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លង​មក​នេះ កំណាត់ ផ្លូវជាតិ​លេខ​៥ និង ផ្លូវ​ខេត្ត ដូច​ខាង​លើ បាន​រង​ការខូចខាត យ៉ាងដំណំ​ទឹក​ហូរកាត់​និង ផ្អាក ចរាចរណ៍ សម្រាប់ យានយន្ត ធុន ធ្ងន់ ជាច្រើនថ្ងៃ។

លោក​សុខ​ចាន់​ថា ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា មន្ទីរ​របស់​លោក​កំពុង​យកចិត្ត​ទុក ដាក់​ប្រឹងប្រែង​គិតគូរ​ជំរុញ​ការជួសជុល​ឡើងវិញ នូវ​រាល់​ផ្លូវ​ដែល​រង​ការខូចខាត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ និង លេខ​៦ លាយ​ថ្ម​ម៉ិច ស៊ីម៉ង់ត៍ កៅស៊ូ​លុប​សំបុក​មាន់ ក្នុងនោះ​មន្ទីរ​របស់លោក មន្ទីរ​អភិវឌ្ឍន៍ជនបទ រួម​សហការ​ជាមួយ​អាជ្ញាធរ ដែនដី​ត្រូវ​បន្ត​ការយកចិត្ត​ទុក ដាក់​ពិនិត្យមើល​ផ្លូវថ្នល់​ដែល​រង​ការខូចខាត ត្រូវ​ប្រញាប់ ប្រញាល់​ធ្វើការ​ជួសជុល​ឡើងវិញ មិន​ត្រូវ​ទុក​ចាំ​ដល់​ខូច​ធ្ងន់ធ្ងរ​នោះ​ទេ និង​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ឲ្យ​ចូលរួម​ទាំង​គ្នា​ថែទាំ​ផ្លូវថ្នល់​ដែល​បាន​ជួសជុល ស្ថាបនា​ហើយ​នោះ​នៅតាម​ផ្លូវជាតិ​ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង​ផងដែរ​៕
ដោយ ៖ វ៉ាន់ ណា​ង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម