Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ឯកជន​មួយ ប្រគល់​ម៉ាស៊ីន ថ្នាំ​សម្លាប់​មេរោគ និង​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​សម្លាប់​មេរោគ ជាច្រើន​គ្រឿង​និង​ជាច្រើន​ដប ជូន​រដ្ឋបាល​រាជធានី

បានផុស

នៅ

ភ្នំពេញ​ ៖ ម៉ាស៊ីន​សម្រាប់​រោគ ថ្នាំ​សម្លាប់​មេរោគ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​សម្លាប់​មេរោគ ជាច្រើន​គ្រឿង​និង​ជាច្រើន​ដប ត្រូវ​បាន​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ខេ​អិ​ល អេកូ​អី​ស ឥណ្ឌូ​ឆាយ​ណា ឯ​.​ក ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ (Covid-19)​ខណៈដែល​ជំងឺ​នេះ​មិនទាន់​សាប សាបរលាប​ចេញពី​រាជធានី​ភ្នំពេញ​នូវឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​អំណោយ​ខាងលើ​នេះ​ បានធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​២៣​ វិច្ឆិកា ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក លីម តារា នាយក​ក្រុមហ៊ុន និង​លោក Shaun Walts ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ខេ​អិ​ល អេកូ​អី​ស ឥណ្ឌូ​ឆាយ​ណា ឯ​.​ក នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​នួន ផា​រ័ត្ន ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកនាយក និង​លោក ប្រធាន​ប្រតិបត្តិ ដែល​បាន​ឧបត្ថម្ភ – ម៉ាស៊ីន​សម្រាប់​រោគ (e-COND life Air-Sanitizer)​ចំនួន ៥​គ្រឿង ចំនួន ៤​ដប​- ថ្នាំ​សម្លាប់​មេរោគ​(INC++29 disinfectant formulated liquid)​ចំនួន ៤​ដប – ម៉ាស៊ីន​ប​ន្សុទ្ធ​ខ្យល់​សម្លាប់​មេរោគ​Qcov(air sanitizing humidifier) ចំនួន​៤​គ្រឿង – ថ្នាំ​សម្លាប់​មេរោគ​(INC16K disinfectant solutions)​ចំនួន ៤​ដប ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ (Covid-19)​។

​លោក​នួន ផា​រ័ត្ន បន្ត​ថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល ​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្ដែង​ឱ្យឃើញ​អំពី​ការ​គិតគូរ និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-i9)​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹង​ត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម