ធនាគារ​ជាតិ ប្រកាស​រក​​ប្រភព​​បញ្ហា​​នាំឱ្យ ធនាគារ ABA ជាប់​គាំងប្រតិបត្តិការជា​ច្រើន​ម៉ោង ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធនាគារ​ជាតិ ប្រកាស​រក​​ប្រភព​​បញ្ហា​​នាំឱ្យ ធនាគារ ABA ជាប់​គាំងប្រតិបត្តិការជា​ច្រើន​ម៉ោង ​

បានផុស

នៅ

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ធនាគារ​ជាតិ​នៃ​កម្ពុជានៅប្រលប់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នេះបាន​ប្រកាស​​​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រភព​នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ជូនដំណឹង ស្តី​ពី​បញ្ហា​រអាក់រអួល​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់​ធនាគារ​ABA​ចុះ​ថ្ងៃ​ទី​២៥​ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកទេស​របស់​ធនាគារ ABA បាន​ជួប​បញ្ហា​រអាក់រអួល​តាំង​ពី​ម៉ោង ៣និង០០នាទី​ព្រឹក រហូត​មក​។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យមាន​បញ្ហា​រអា​ក់រ​អួល​និង​ផលវិបាក​ដល់​សាធារណជន ក្នុង​ការ​បើ ប្រាស់​សេវា​ធនាគារ​របស់​ធនា​គារ ABA​។

បញ្ហា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​នឹងកំពុង​ធ្វើកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​ធនាគារ​ដើម្បី​ជំរុញ​ការដោះស្រាយ​ឱ្យ​ដំណើរការ​ឡើងវិញ​បាន​ឆាប់រហ័ស​។

យ៉ាងណាក៏ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​សេចក្តី​ជូនដំណឹង​លេខ​ធ​.៧០១៩.៥៧៥ សជណ ស្ដីពី ការ​ដាក់​ឲ្យ​អនុវត្ត​គោលការណ៍​ណែនាំ​លើ​ការគ្រប់គ្រង​ហានិភ័យ​ព័ត៌មានវិទ្យា ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០១៩ ដែល​តម្រូវ​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ដោះស្រាយ​រាល់​ភាព​រអាក់រអួល​ផ្នែក​បច្ចេកទេស​ក្នុង​រយៈពេល ២​ម៉ោង​យ៉ាង​យូរ​។ ចំពោះ​ករណី​ធនាគារ ABA ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រភព​នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​។

ទោះជា​យ៉ាងណា ធនាគារ​ជាតិ​នៃ​កម្ពុជា​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​បន្ត​ប្រើប្រាស់ សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព និង​ភាព ងាយស្រួល​ក្នុងការ​ប្រើប្រាស់​។

បើ​តាម​ភ្នាក់ងារ​របស់​ធនាគារ ABA បាន​ប្រាប់ ថា ទាក់ទង​ជាមួយ​បញ្ហា​ជាប់​គាំង Mobile App ក្រុមហ៊ុន​កំពុងធ្វើការ Updating​។ ដូច្នេះ​អតិថិជន​មិន​អាច​ចូល​ប្រើប្រាស់​បានទេ​។ ភ្នាក់ងារ​រូបនេះ បាន​និយាយថា «​ខ្ញុំ​សូម​បញ្ជាក់ថា ទាក់ទង​ជាមួយ App មិន​មាន​បញ្ហា​អី​ទេ ក៏​មិន​មាន​ជា​ការ Hack អី​ដែរ​…​ព្រោះថា បញ្ហា​នេះ​គឺ​ខាងយើង​ធ្វើការ​កែតម្រូវ​ជាមួយ App ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាង​មុន​ជូន​អតិថិជន​របស់​យើង​»​។

ធនាគារ ABA បាន​បញ្ជាក់​ថា នៅ​ម៉ោង ២​រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១​ត​នេះ​ទៅ អតិថិជន​នឹង​អាច​ប្រើប្រាស់ Mobile App ជា​ធម្មតា​វិញ​បាន ក្រោយ​ក្រុមហ៊ុន​ធ្វើការ Update​រួច​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍ប្រាប់​ថា ប​ញ្ហា​ជាប់​គាំង​មិនអាច​ចូលទៅ​ប្រើប្រាស់ Mobile App របស់​ធនាគារ ABA ពេញ​មួយ​ព្រឹក​កន្លងមកនេះ មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​សម្រាប់​សេដ្ឋកិច្ច ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន នៅតែមាន​ទម្លាប់​ដាក់​សាច់ប្រាក់​តាម​ខ្លួន​នៅឡើយ​។

អ្នក​ជំនាញ​រូប​នេះ បាន​លើក​ឡើង​ថា ធនាគារ​មួយ​នេះ នឹង​អាច​ខាតបង់​ច្រើនជាង​អតិថិជន នៅពេល​មាន​បញ្ហា​ជាប់​គាំង​បែបនេះ​កើតឡើង​។ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា «​សម្រាប់​ធនាគារ​វិញ គាត់​ខាត​សេវា​ច្រើនណាស់ បើសិនជា​យើង​គិត​ទៅក្នុង​វិស័យ​ធនាគារ​វិញ សម្រាប់​ធនាគារ ABA ខ្លួនឯង​ហ្នឹង​គាត់​ខាត​ច្រើន ជាជាង​អ្នកប្រើប្រាស់​ទៀត អញ្ចឹង​ហើយ ខ្ញុំ​ជឿ​ថា ធនាគារ​គាត់​ប្រាកដជា នឹង​ស្វែងរក​ដំណោះស្រាយ ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ កើតមាន​ជាថ្មី​ម្ដងទៀត​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services