សេដ្ឋកិច្ច
ABA ទទួលបានពានរង្វាន់ CSR Excellence Award ពី AmCham ក្នុងការបណ្តើមគំនិតផ្នែកអប់រំ
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គម មានមោទនភាពប្រកាសការទទួលបានពានរង្វាន់ CSR Excellence Awards 2024 ផ្នែកអប់រំ ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ សមិទ្ធផលនេះ បានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជួយដល់សិស្សានុសិស្សដែលមានភាពខ្វះខាត ទទួលបានការអប់រំតាមរយៈគម្រោងកែលម្អសាលារៀនថ្មីវិញ។

ពិធីប្រគល់ពានរង្វាន់ បានធ្វើឡើងកាលពីថ្ងៃទី 29 ខែមករា ឆ្នាំ 2025 ក្នុងគោលបំណងផ្តល់កិត្តិយសដល់សាជីវកម្មដែលបានបង្ហាញគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម ពិសេសៗជាច្រើន ក្នុងឆ្នាំកន្លងមក។

ការរួមចំណែកប្រកបដោយនវានុវត្ត និងការគាំទ្រដល់វិស័យអប់រំរបស់ធនាគារ ABA ទទួលបានភាពលេចធ្លោក្នុងចំណោមបេក្ខភាពជាច្រើន ដោយបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួន ក្នុងការជំរុញវិស័យអប់រំ។

គម្រោងកែលម្អសាលារៀនរបស់ធនាគារ ABA៖ ចក្ខុវិស័យសម្រាប់អនាគតនៃការរៀនសូត្រ
ការទទួលបានការអប់រំប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះមួយចំណោមមូលដ្ឋានគ្រឺះជាច្រើននៃបេសកម្មទំនួលខុសត្រូវសង្គមរបស់ ABA។ ក្នុងឆ្នាំ 2023 ធនាគារ ABA បានចាប់ផ្តើមគម្រោងកែលម្អសាលារៀននៅក្នុងខេត្តចំនួនប្រាំក្នុងប្រទេសដូចជា ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តកំពង់ស្ពឺ។

គម្រោងនេះគ្របដណ្តប់សកម្មភាពជាច្រើន ចាប់ពីការជួសជុលផ្នែកខាងក្រៅ និងខាងក្នុងនៃថ្នាក់រៀន និងការផ្តល់សម្ភារៈសិក្សា រហូតទៅដល់ការបន្ថែមគ្រឿងបរិក្ខារដូចជា បណ្ណាល័យ ទីលានបាល់ទាត់ ថ្នាក់កុំព្យូទ័រ និងការសាងសងអគារថ្មីទាំងមូល។ បេសកម្មនីមួយៗបានបំពេញតម្រូវការយ៉ាងជាក់លាក់របស់សាលារៀននីមួយៗ និងមានគោលបំណងលើកកម្ពស់បរិយាកាសសិក្សាជារួម។

បេសកម្មបីដំបូងបានធ្វើឡើងនៅក្នុងសាលារៀនរួមមាន វិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង វិទ្យាល័យសុខ អាន ថ្នល់បំបែក ខេត្តតាកែវ ដែលសាលារៀនទាំងពីរបានជួសជុលរួចក្នុងឆ្នាំ 2023 និងសាលារៀនមូស្លីមពីរខ្នង ក្នុងខេត្តកំពង់ឆ្នាំង សម្រេចក្នុងឆ្នាំ 2024។

រហូតមកដល់ពេលនេះ គម្រោងនេះជារួម បានជួយដល់បង្កើនបរិយាកាសសិក្សារបស់សិស្សានុសិស្សសរុបចំនួន 1,400 នាក់ ឲ្យកាន់តែប្រសើរឡើងក្នុងខេត្តទាំងបីនេះ។ ជាមួយនឹងការកើនឡើងនៃការចុះឈ្មោះចូលរៀន និងដំណើរការសិក្សារបស់សិស្សានុសិស្ស បានបង្ហាញយ៉ាងជាក់ស្តែងថាការផ្តួចផ្តើមនេះកំពុងតែបង្កើនទិដ្ឋភាពអប់រំ និងសហគមន៍ទាំងមូលប្រកបដោយភាពវិជ្ជមានយ៉ាងយូរអង្វែង។
ជាមួយការគាំទ្រពីបុគ្គលិក និងសហគមន៍មូលដ្ឋាន ការទំនាក់ទំនងច្បាស់លាស់ និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព ធនាគារ ABA ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាគម្រោងកែលម្អសាលារៀននេះប្រកបដោយចីរភាព។
ធនាគារក៏នឹងបន្តផ្ដល់នូវការផ្តួចផ្តើមផ្នែកអប់រំជូនដល់សហគមន៍ខ្វះខាត និងពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនស្របទៅនឹងទំនួលខុសត្រូវសាជីវកម្មសង្គម និងអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


