សេដ្ឋកិច្ច
វិស័យហិរញ្ញវត្ថុនៅតែបន្តរក្សាកំណើនល្អ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច
ភ្នំពេញ៖ ធនាគារធំៗពីរបស់កម្ពុជាបានបង្ហាញនូវប្រតិបត្តិការអាជីវកម្មដ៏ល្អរឹងមាំនៅក្នុងត្រីមាសទី១ឆ្នាំ២០២២៤នេះ ឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃសកម្មភាពសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចសកលនិងតំបន់កំពុងបន្តស្ទុះងើបឡើងវិញ។

ធនាគារ ABA ដែលជាធនាគារធំជាងគេមួយនៅកម្ពុជា (គិតក្នុងទំហំទ្រព្យសកម្ម) បានរាយការណ៍ថា ក្នុងត្រឹមត្រីមាសទី១ឆ្នាំ២០២៤ នេះ ជាមួយនឹងប្រាក់ចំណេញសុទ្ធមានដល់ទៅ ៧៩លានដុល្លារអាមេរិក កើនឡើង១៥% បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦៩លានដុល្លារអាមេរិក
សម្រាប់ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ABA នៅត្រីមាសទី១ ឆ្នាំ២០២៤ សម្រេចបានដល់ទៅជាង ៩,៦៩ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈប្រាក់កម្ចីដុលវិញមានដល់ទៅជាង ៨,១៥ ពាន់លានដុល្លារ កើនឡើង១៨%។ ជាមួយគ្នាននេះ ទំហំទ្រព្យសកម្មរបស់ធនាគារក្នុងស្រុកមួយនេះ ក៏បានកើនឡើងកាន់តែខ្ពស់ផងដែរ ពោលគឺមានដល់ទៅជាង ១២,០៦ ពាន់លានដុល្លារ កើនឡើង២៤%។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងនៅក្នុងរបាយការណ៍តាមរបាយការណ៍មិនទាន់ធ្វើសវនកម្មកាលពីពេលថ្មីៗនេះថា នៅត្រីមាសដំបូង នៃឆ្នាំ២០២៤ ធនាគារ ABA បានបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរជាគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ច និងជាចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។
លោក Askhat បានសង្កត់ធ្ងន់ថា «ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្ដាញធុរកិច្ចប្រាក់បញ្ញើ និងប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ ABA ក្លាយជាធនាគារឈានមុខគេ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជធំជាងគេបំផុតរបស់កម្ពុជា។»
ជាមួយគ្នានេះ លោក Askhat ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាថ្នាក់ដឹកនាំរបស់ធនាគារ ABA ដើម្បីបន្ដគាំទ្រដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ជាមួយនឹងកិច្ចការផ្ដោតលើកាផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការប្តេជ្ញាចិត្តចំពោះភាពរីកចម្រើន និងវិបុលភាពជាតិ។ គិតមកត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារ ABA មាន គណនីអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារនេះ មានដល់ទៅជាង ៧,៦៦ លានគណនី ពោលគឺបានកើនឡើង៤១%។

ជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដាក៏បានរាយការណ៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៦៣,២២ ប៊ីលានរៀល កើនឡើងចំនួន ៣៦,៤៥ ប៊ីលានរៀល ស្មើនឹង ៤,៤១% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១០៨,០៦ ប៊ីលានរៀល ថយចុះចំនួន ៤៩,១៩ ប៊ីលានរៀល ស្មើនឹង ៣១,២៨% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣។
គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤០,៦៩ ទ្រីលានរៀល ដែលកើនឡើងចំនួន ៨៨៥,៦០ ប៊ីលានរៀល ស្មើនឹង ២,២២% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៦៦ ទ្រីលានរៀល កើនឡើងចំនួន ៤០,៣៣ ប៊ីលានរៀល ស្មើនឹង ០,៧២% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣។
យោងតាមស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច AMRO មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ សេដកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


