Connect with us

ព័ត៌មានជាតិ

បេក្ខជន​ប្រឡង​ណា​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ហាម​មិន​ឱ្យ​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​​ហាម​ប្រាម​ចំពោះ​គណៈកម្មការរៀបចំការប្រឡង​ អនុគណៈ​កម្មការ​នានា និង​បេក្ខជនណា​ ដែល​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូដ-​១៩​ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មណ្ឌលប្រឡង ឬ​បន្ទប់​ប្រឡង​ជ្រើស​រើស​មន្ត្រីរាជការឡើយ។

នៅ​ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៦វិច្ឆិកា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ណែ​នាំ​ដល់​លោក​ស្រីក្នុងគណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅ​រដ្ឋបាលខេត្តព្រះសីហនុ ឱ្យ​បាន​ជ្រាប​ថា ​ដើម្បី​ធានា​នូវសុវត្ថិភាព និង​ទប់​ស្កាត់ការឆ្លងរីករាលដាល នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​កិច្ច​ដំណើរ​ការ​ប្រឡង គណៈកម្មការ​រៀប​ចំ​ការ​ប្រឡង ​អនុគណៈកម្មការនានា និង​បេក្ខជន​ត្រូវ​ពាក់​ប័ណ្ណ​ចាក់​វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្តបានបញ្ជាក់ថា ក្នុង​ករណី​​គណៈកម្មការរៀបចំការប្រឡង អនុគណៈ​កម្មការនានា និង​បេក្ខជន​ណា​ ដែល​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ការពារជំងឺកូដ-១៩ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​មណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​ឡើយ​។​

គួរ​បញ្ជាក់​ថា​ ការ​ប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០​ ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ឆ្នាំ២០២១ខាងមុខ ​នៅ​មណ្ឌល​សាលា​បឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ ដែល​មាន​បេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣១នាក់ ស្រី ៥៤នាក់ លទ្ធផល​ប្រឡង​ជ្រើស​រើស​មន្ត្រីចំនួន ១០នាក់ ​ក្នុង​​នោះ​សម្រាប់​សាលា​ខេត្ត​ព្រះសីហនុ​ចំនួន​ ​៦នាក់​ និង​ក្រុង​កោះរ៉ុង ចំនួន ៤នាក់ ។

មុន​ពេល​ប្រឡង លោក  គួច ចំរើន បាន​ធ្វើ​ការ​ណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ច​ធ្វើ​ជា​គណកម្មការ អនុគណៈកម្មការ ក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាម​ដំណាក់​កាល​នីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើ​សុំទៅ​ប្រធាន​គណៈកម្មការ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បាន​ទាន់​ពេលវេលា តាម​គោលការណ៍​ និង​លក្ខន្តិកៈ​នៃ​ការ​ប្រឡងតាមឋានានុក្រម។

អភិបាលខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅ​ថ្នាក់​ក្រោម​ជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ជាឱកាសស​ម្រាប់​កូន​ចៅរបស់​អ្នក​ខេត្ត​ព្រះសីហនុ បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវ​គុណ​ភាព ​តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបញ្ជាក់ថា« យើងត្រូវត្រួតពិនិត្យនៅតាមក្រុងស្រុក ដើម្បីសុំគោលការណ៍​ជ្រើស​រើស​មន្ត្រី​ដើម្បី​បំពេញបន្ថែម ចៀស​វាង​ការ​ប្រមូលផ្តុំនៅតែទីប្រជុំជន​ ហើយ​ត្រូវ​ពង្រាយ​មន្ត្រី​ទៅ​ដល់​ក្រុង​ស្រុក​ដែល​ខ្វះ​មន្ត្រី ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម