អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្មតាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍

បានផុស

នៅ

​ដោយសារ​កត្តា​ធម្មជាតិ និង​អាយុកាល​នៃ​ថ្ម​បានធ្វើឱ្យ​ថ្ម​នៅតាម​ប្រាសាទ​ជាច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្នាក់ងារទេសចរណ៍​ ដែល​កំពុងធ្វើការ​ជាប់​ជាប្រចាំ​នៅតាម​ប្រាសាទ ក៏មាន​ភារកិច្ច​ចូលរួម​ជា​ចាំបាច់​ក្នុងការ​ផ្តល់ព័ត៌មាន​ឱ្យបាន​ទាន់ពេលវេលា​ដល់​អ្នកជំនាញ​អភិរក្ស ពិសេស​ទាក់ទង​នឹង​ការអភិរក្ស​ថ្ម​។ ក្នុងន័យនេះ វគ្គ​បណ្តុះបណ្តាល​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់​ថ្ម​នៅតាម​ប្រាសាទ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ជំនាញ​ជូន​ភ្នាក់ងារទេសចរណ៍​ ដើម្បី​ជា​ចំណេះដឹង​ផ្នែក​ជំនាញ​បច្ចេកទេស និង​យល់ដឹង​ពី​ស្ថានភាព​ថ្ម​ប្រាសាទ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​ទីតាំង​ផ្ទាល់​។

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៤​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១​នេះ​តទៅ ដែលមាន​ទីតាំងនៅ​ប្រាសាទ​ព្រះ​គោ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​ ២០ ​រូប​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services