Connect with us

ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថរាជធានី សម្ដែងនូវការអរគុណចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្តល់អាហារសម្រន់ដល់កម្លាំងអាវុធហត្ថ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអាវុធហត្ថទាំងអស់នាថ្ងៃទី០៤ វិច្ឆកា ឆ្នាំ២០២១ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) ដែលបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគជាអាហារសម្រន់ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានឧបត្ថម្ភ អាហារសម្រន់ មីឆា សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងតាមមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្ដែងការអរគុណជាថ្មីម្ដងទៀតពិសេសតាំងនាមកងកមហលាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមនិងលោកជំទាវ និង សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវ សូមទទួលបាននូវ សុភមង្គល វិបុលសុខ ជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា ព្រមជាមួយពុទ្ធពរទាំង០៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម