ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុងអាច ស្រាលជាង Delta
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា វីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង មានស្ថានភាពស្រដៀងគ្នាទៅ នឹងវីរុសដែលតា ហើយអាចស្រាលជាងវីរុសកូវីដ១៩ ដែលតា គ្រាន់តែខុសត្រង់ល្បឿននៃការឆ្លងលឿនប៉ុណ្ណោះ។
ថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពនៃវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នៅ រសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ លោកស្រីថា អង្គការសុខភាពពិភពលោក កំពុងតែបន្តសិក្សាពីភាពធ្ងន់ធ្ងរវីរុសបំប្លែងថ្មីនេះ ហើយប្រសិនបើមេរោគអូមីក្រុងឆ្លងចូលកម្ពុជា ក៏វាជាមេរោគកូវីដ១៩ ដោយយើងត្រូវរួមគ្នាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល។
លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា តាមអ្នកវិទ្យាសាស្ត្រ វីរុសកូវីដបំប្លែងខ្លួនថ្មី មានលទ្ធភាពបំប្លែងខ្លួនច្រើន ខុសពីវីរុសមុនធ្វើឱ្យមានការព្រួយបារម្ភ។
លោកស្រីថា រោគសញ្ញា ដែលអ្នកវិទ្យាសាស្ត្ររកឃើញមួយចំនួន មិនខុសប្លែកពីមេរោគកូវីដ១៩ នោះទេ ដូចជាហត់ អស់កំលាំង ក្ដៅ ខ្លួន ក្អក និងឈឺបំពង់ក តែក៏មានការវិវត្តនៅ ពេលខាងមុខ ប៉ុន្តែគេក៏សង្កេតឃើញថា មិនធ្វើឱ្យមានការបាត់ក្លិត ខណៈដែលកូវីដកន្លងមកមានការបាត់ក្លិន និងរសជាតិ។
លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅ តែជាឧបករណ៍ មានសារប្រយោជន៍ សម្រាប់សមនុស្ស អាចការពារការវាយលុក មិនឱ្យមានស្ថានភាពធ្ងន់ធ្ងរ មិនថាប្រភេទជំងឺកូវីដបំប្លែងថ្មីអូមីក្រុង ឬប្រភេទបំប្លែងថ្មីជាច្រើនទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore