Connect with us

ព័ត៌មានជាតិ

ជំរុញ​ឲ្យ​អនុម័ត​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ ! សម្តេច​តេ​ជោ សែន នឹង​អញ្ជើញ​ទៅ​អាម​រិ​កនៅ​ខែកុម្ភៈ​ខាងមុខ

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍ថា សម្តេច​នឹង​អញ្ជើញ​ទៅ​ប្រជុំ​នៅ​វា​ស៊ីន​តោន​នៅ​ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ ដូច្នេះ​បើ​អាមេរិក​ត្រូវ​អនុម័ត​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ ក៏​អនុម័ត​ឲ្យ​ហើយ​ទៅ ពីព្រោះ​សម្តេច ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា​គ្មាន​ទ្រព្យសម្បត្តិ​ឲ្យ​អាមេរិក​បង្កក​ទេ​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​បែបនេះ ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ជា​លើក​ទី​២ នា​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ នេះ ។ សម្តេច​បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​នឹង​ទៅ​អាមេរិក​ទៅធ្វើ​សហប្រធាន​ជាមួយ​ចូ​បាយ​ដិ​ន នៅ​ខែ​២ គាត់​សុំ​ប្រជុំ​ខែ​មួយ ប៉ុន្តែ​ខែ​មួយ​ពួក​អាស៊ាន​រវល់​ហើយ រាប់ទាំង​ប្រធាន​អាស៊ាន ខ្ញុំ​ទៅ​អឺរ៉ុប ខែ​ពីរ​ខ្ញុំ​ទៅ​អាមេរិក​។ ទៅ​អាមេរិក​ប្រជុំ​អាស៊ាន ក្នុងពេលដែល​ខ្មែរ​ធ្វើ​ប្រធាន​អាស៊ាន ប្រសិនបើ​ប្រជុំ​កើតឡើង​មែន ខ្ញុំ​ត្រូវធ្វើ​សហប្រធាន​ជាមួយ​ប្រធានាធិបតី​អាមេរិក ចាំមើល​អ្នក​ទាំងអស់គ្នា​គិត​យ៉ាងម៉េច គិត​យ៉ាងម៉េច​។ អង់គ្លេស​ថា គោ​ឈា ! ស្អី​ឡើង ហ៊ុន សែន អីចេះ ស្អី​ឡើង ហ៊ុន សែន អីចុះ​”​។

បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​អាស៊ាន ដូច្នេះ​បើ​ប្រធាន​អាស៊ាន​មិន​ទៅ ការប្រជុំ​និង​ក៏​មិនបាន​កើតឡើង​ដែរ​។ សម្តេច​ថា ឆ្នាំមុន​ប្រុង​ប្រជុំ​ម្តង​ហើយ (​ជាមួយ​ដូ​ណា​ត្រាំ​) ប៉ុន្តែ​ផ្ទុះ​កូ​វីដ​ឡើង ហើយ​មកដល់​ឥឡូវនេះ បើ​ចូ​បៃ​ដិ​ន​ចង់​ប្រជុំ​អាស៊ាន នៅលើ​ទឹកដី​អាមេរិក សម្តេច​បាន​ត្រៀម​រួចហើយ តាំងពី​ជើងហោះហើរ ដើម្បី​ឲ្យ​យន្តហោះ​ចុះ​នៅ​វា​ស៊ីន​តោន​។

សូម​បញ្ជាក់​ថា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណ​រដ្ឋនិយម កាលពី​យប់​ថ្ងៃ​សុក្រ​បាន​ប្រកាស​ពី​ការរៀបចំ​ច្បាប់​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​តាមរយៈ​ការ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ក្រុម​មន្ត្រី​កម្ពុជា ដែល​កំពុង​ដាក់​តម្កល់​លុយ​ច្រើន​នៅ​បរទេស​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា “​ខ្ញុំ​ផ្ដាំផ្ញើ​ទៅ បើ​ច្បាប់​អនុម័ត ឲ្យ​អនុម័ត​ទៅ ហើយ​រឿង​ហ្នឹង​មានតែ​មួយ​ទេ អ្នកឯង​បិទទ្វារ​ខ្ញុំ បិទទ្វារ​មានន័យថា អ្នកឯង​ក៏​ចូល​មិនបាន ខ្ញុំ​ក៏​ចេញ​មិន​រួច​តែ​ប៉ុណ្ណឹង​។ ស្អី​បន្តិច​គំរាមៗ គំរាម​ម៉ា​ជីវិត​ទៅ​ហើយ គេ​គំរាម​តាំងពី​ព្រះ​កូ​ណា បិតា​ម្ល៉េះ មិនមែន​ទើបតែ​គំរាម ថ្ងៃ​ហ្នឹង​ឯណា។ ចឹ​ង​ខ្ញុំ មិន​ខ្វល់​គំរាម​អី​លទ្ធិប្រជាធិបតេយ្យ​ស្អី ខ្ញុំ​មិន​ចាំ​លេខ មិន​ចាំ​អី​ទេ ពីព្រោះ​ខ្ញុំ​អត់​ខ្វល់​”​។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ដែរ​ថា ច្បាប់​នោះ​ន័យ​របស់​វា គឺ​អនុញ្ញាត​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​មេដឹកនាំ​កម្ពុជា នៅក្នុង​ប្រទេស​អាមេរិក ប៉ុន្តែ​បើ​ចង់​ដក​ទ្រព្យសម្បត្តិ​របស់​សម្តេច សម្តេច​អត់​មានទ្រព្យ​សម្បត្តិ​នៅ​អាមេរិក​ទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ វិនាទី មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម