តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​(​ភ្នំ​ខៀវ​) អូរ​តា​វ៉ៅ​កំពុង​មាន​ចំណាប់អារម្មណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​(​ភ្នំ​ខៀវ​) អូរ​តា​វ៉ៅ​កំពុង​មាន​ចំណាប់អារម្មណ៍

បានផុស

នៅ

នៅ​តាម​ដង​ផ្លូវ​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ ដែល​ដុះ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ​ដែល​មាន​ព្រៃឈើ​ខៀវស្រងាត់​ នៅ​តាម​ដង​ផ្លូវ​ឡើង​ចុះ ទោះ​ជា​ពិបាក​បន្តិច​ក្តី​តែ​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក​ទេសចរណ៍ ដែល​ទៅ​ទស្សនា​នៅ​តំបន់​នោះ ដែល​ស្ថិតនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​នេះ​គេ​កំពុងតែ​អភិវឌ្ឍ​ ដោយ​សង្កេត​ឃើញ​ថា ​ប្រជាជន​មកពី​គ្រប់​ខេត្ត​នានា​ មាន​ចំណាប់អារម្មណ៍​មកលេង​យ៉ាង​សប្បាយ​ ក៏​មាន​អ្នកខ្លះ​បាន​វេច​ខ្ចប់​បាយ​ម្ហូបអាហារ​យក​មក​ពិសា​បន្ថែម​ទៀត​ដែរ ហើយ​ក៏​ឆ្លៀត​ចុះ​លេង​ទឹក​ទៀត​ផង​។​

លោក ​ទីវ ​ស៊ុន​ដារ ជា​មន្ត្រីរាជការ​ម្នាក់​ អាយុ​៦០​ឆ្នាំ​ បាន​និយាយ​ថា ​ខ្ញុំ​មកលេង​ជា​មួយ​និ​ក្រុម​គ្រួសារ ​ខ្ញុំស្រឡាញ់​ទឹកធ្លាក់​(​ភ្នំ​ខៀវ​) អូរ​តា​វ៉ៅ​នេះ​ណាស់​ ព្រោះតែ​ស្រឡាញ់​ហើយ​ទើប​ខំ​កាត់​មកពី​ភ្នំពេញ​មកលេង​នៅ​ទី​នេះ ​បាន​២ ៣​ ដង​ដែរ។​

ដោយឡែក​លោក ញ៉ែ​ត ធា​រី ​អាយុ​២៩​ឆ្នាំ​ បាន​និយាយថា​ ខ្ញុំ​រស់នៅ​ស្រុក​សំពៅ​មាស ឃុំ​ប្រជាប្រិយ​ ខេត្តពោធិ៍សាត់ ខ្ញុំ​បើកឡាន​ដឹក​ដី​ឲ្យ​គេ​ឮ​តែ​គេ​និយាយ​តៗ​គ្នា​ថា ​នៅ​ទឹកធ្លាក់​(​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ​នេះ ​មាន​ទេសភាព​ស្រស់​ស្អាត​ណាស់​ ហើយ​ខ្ញុំ​ក៏បាន​ប្រមូល​មិត្តភក្កិ​មក​ដើរលេង​ក្សាន្ត​មើល​ធម្មជាតិ​នៅ​ទីនេះ ​ឃើញ​ថា ​ល្អ​ស្អាត​ហើយ​សប្បាយ​ទៀត​ផង​។​ លោក​បញ្ជាក់​ថា​ ខ្ញុំ​មក​បាន ២​ដង​ហើយ ថ្ងៃក្រោយ​ខ្ញុំ​មក​ទៀត​ បើ​សិន​ទៅមុខ​គេ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ស្អាត​ជាង​នេះ ​ព្រោះ​ខ្ញុំ​ទើបតែ​ដឹង​ថា ​មាន​តំបន់​ទេសចរណ៍​មួយ​ដែល​ស្អាត​ប្លែក​ភ្នែក​ ដែល​ស្ថិត​នៅ​តាម​ដង​ជ្រលង​ភ្នំ​គួរ​ឲ្យ​ស្រលាញ់​មែនទែន​។

កញ្ញា អា​ម៉ី​ ជា​អ្នកធ្វើការ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​(​ភ្នំ​ខៀវ​) អូរ​តា​វ៉ៅ បាន​ឲ្យ​ដឹង​ថា នៅ​ទី​នេះ​មាន​ភ្ញៀវ​មកលេង​មិន​ទៀងទាត់​ទេ ​ជួនកាល​នៅ​ដើម​សប្តាហ៍​ ក៏​មាន​ខ្លះ​ទៀត​ក៏​មក​ថ្ងៃ​សៅរ៍​ អាទិត្យ​ ឬក៏​មាន​ពិធីបុណ្យ​ផ្សេងៗ​ទៀត​ច្រើន​គួរសម​ដែរ​។ ភ្ងៀវ​ទេសចរ​ទាំង​នោះ​មកពី​គ្រប់​ខេត្ត ហើយ​ពួក​គាត់​ខ្លះ​បាន​កុម្ម៉ង់​ម្ហូបអាហារ​ញ៉ាំ​នៅ​ទី​នេះ​ដែរ អ្នកខ្លះ​ទៀត​គាត់​បាន​វេច​បាយ​ម្ហូបអាហារ​មកខ្លួនឯង ហើយ​ជួល​តែ​កន្ទេល​អង្គុយតែ​ប៉ុណ្ណេះ ដើ​ម្បី​បាន​អង្គុយ​មើ​ល​ទឹក​ធ្លាក់​ពីលើ​ភ្នំ​។​ ចំនែក​អាហារ​វិញក៏​មិន​ថ្លៃ​នោះ​ដែរ ​ ១​ចាន​តម្លៃតែ ១០០០០​រៀល។ នាង​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ដូច្នេះ​សូម​បងប្អូន​ប្រជាជន​ខ្មែរ​យើង កុំ​ភ្លេច​នាំគ្នា​អញ្ជើញ​មក​ទស្សនា​និង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​(​ភ្នំ​ខៀវ​)​អូរ​តា​វ៉ៅ​ ដែល​ជា​តំបន់​មួយ​ស្រស់​ល្អ​ត្រកាល ដែល​ជា​របស់​ខ្មែរ​យើង​ពិតប្រាកដ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន៕

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​ភាព​ខុស​គ្នារវាង​ឃ្មុំ​ចិញ្ចឹម​និង​ឃ្មុំ​ធម្មជាតិ​ របស់​ប្រជាពលរដ្ឋ​នៅ​ប៉ៃលិន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services