ព័ត៌មានជាតិ
ខេត្តកោះកុង នឹងមានកំពង់ផែទឹកជ្រៅ នាពេលខាងមុខ
អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី ១៥ ខែធ្នូ បានបើកកិច្ចប្រជុំមួយ ដោយសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម ពាក់ព័ន្ធនឹងគម្រោងសាងសង់ ជាកំពង់ផែទឹកជ្រៅមួយ នៅស្រុកគិរីសាគរ។ គម្រោងនេះ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកដាក់ទុនវិនិយោគ។
ផ្ទៃដីសរុបប្រមាណ ៤៩២,៦៤ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ អាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង តាមរយៈគម្រោងការស្ថាបនា ជាកំពង់ផែទឹកជ្រៅខ្នាតធំមួយ បម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លើការដឹកជញ្ចូនទំនិញតាមផ្លូវទឹក។
ក្រោយកិច្ចប្រជុំពិគ្រោះយោបល់ អំពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (តាមប្រព័ន្ធអន ឡាញ) តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត គឺលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បង្ហាញកិច្ចគាំទ្រពេញទំហឹងនៅថ្ងៃទី ១៥ខែធ្នូថា វានឹងជួយជំរុញវិស័យដឹកជញ្ជូន តាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចប្រទេសជាតិ។
បើតាមលោកអភិបាលរងខេត្តកោះកុង គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅនេះ ធ្វើឡើងក្រោមការវិនិយោគទុនដ៏ធំមួយ របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធី (អ្នកឧកញ៉ា លី យ៉ុងផាត់)។ មិនចំពោះតែកំពង់ផែទឹកជ្រៅ ក៏មានដែលអគាររដ្ឋបាល អគារឃ្លាំង អគារនិងរោងជាង ជាដើម។ តែបែបនេះក្តី កំពង់ផែទឹកជ្រៅនេះ ផ្តើមដំណើរការជាផ្លូវការនៅពេល ណានោះទេ ពោលគឺនេះគ្រាន់តែជាការសិក្សាបឋមប៉ុណ្ណោះ។ ពេលមានព័ត៌មានលម្អិតថ្មី គឺលោកអភិបាលរងខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយ។
គួរជម្រាបថា ខេត្តកោះកុង មានតែកំពង់ផែខ្នាតតូចប៉ុណ្ណោះ បម្រើការងារដឹកជញ្ចូនទំនិញនានា ភាគច្រើនជាកំពង់ផែទិន្នន័យគ្រឿងសមុទ្រស្រស់ៗ ដែលទិន្នន័យត្រូវបានដឹកជញ្ចូន ទៅកាន់ទីផ្សារនៃគោលដៅក្នុងស្រុក និងក្រៅស្រុក។
មុននឹងត្រៀមទទួលសមិទ្ធិផល ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនេះ លោក អ៊ុក ភ័ក្រ្តា បានស្នើសុំដល់ក្រុមហ៊ុន បន្តពិនិត្យ លើផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង តាមរយៈវិធានការចាំបាច់ដែលមានស្រាប់ និងស្នើសុំឲ្យបង្កើតគម្រោងអភិវឌ្ឍន៍ មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេសផ្កាថ្ម។
ចំពោះការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជាប្រេងម៉ាស៊ីនជាដើម ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់អំពីសំណល់រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង រីឯសំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។
ដោយឡែកកម្លាំងពលកម្ម មូលដ្ឋានជាអាទិភាព និងបង្កឲ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឲ្យកាន់តែល្អប្រសើរ។ ជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិ ដែលមានដុះស្រាប់នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត៕
អត្តបទ៖ សិរី វឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ