ព័ត៌មានជាតិ
អាវុធហត្ថរាជធានី បន្តចូលរួមក្នុងសកម្មភាពបម្រើពលរដ្ឋរងគ្រោះ ក្រោយទឹកជំនន់ស្រកជាបណ្ដើរៗវិញ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានបន្តវិធានការជួយដល់ពលរដ្ឋរងគ្រោះខណៈទឹកស្រកវិញបណ្តើរៗដោយដឹកជនពួកគាត់និងសម្ភារៈប្រើប្រាស់ទៅលំនៅឋានជាបណ្តើរៗ រួមនឹងការជួយធ្វើអនាម័យតាមដងផ្លូវនិងលំនៅឋានប្រជាពលរដ្ឋដែលទឹកស្រកអាចរស់នៅបានវិញ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះបានចូលរួម ជាមួយនឹងយុវជនកាកបាទក្រហម កម្លាំងសមត្ថកិច្ចចម្រុះ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចុះលើកដាក់លីសែងនិងរៀបចំ អំណោយ របស់កាកបាទក្រហមកម្ពុជា ត្រៀមចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន ១,៣៨២គ្រួសារ មកពី ៦សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះនៅទីតាំងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខក្លោងទ្វារ វត្តកំពែង។
ក្នុងឱកាសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ ចុះចែកតង់ ធុងស្តុកទឹក និងដឹកទឹកស្អាត ដាក់ជូនពលរដ្ឋដែលខ្វះខាត ទាំង៥០គ្រួសារ លោកបានជួបជួយគ្រួសារកម្មករសំណង់មួយគ្រួសារ ដែលបាត់បង់ការងារធ្វើ គ្មានជម្រកសមរម្យ និងខ្វះលទ្ធភាពចិញ្ចឹមគ្រួសារ ដោយលោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុងស្តុកទឹក តង់ ព្រមទាំង ជួយគាត់ឲ្យបានការងារសំណង់ ធ្វើភ្លាមៗ ដើម្បីទទួលបានចំណូលដោះស្រាយជីវភាពគ្រួសារជាបន្តទៅមុខ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះក្មេងៗ ដោយមិនឲ្យនៅឆ្ងាយពីមនុស្សចាស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស និងត្រូវមានអនាម័យជានិច្ចក្នុងពេលទទួលទានអាហារ និងត្រូវហូបទឹកស្អាត។
ជាមួយនេះដែរ បងប្អូនដែលបានជម្លៀសពីទីទួលសុវត្ថិភាពមកលំនៅឋានជាបណ្តើរៗវិញនោះ ក៏ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩៕
ដោយ ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ