ព័ត៌មានជាតិ
ខ្មឹប ប្រុងលោតទឹកសម្លាប់ខ្លួន ដោយសារវិបត្តិផ្លូវចិត្ត
ខ្មឹបអតីតតារាកំប្លែង នឹងត្រូវជាប្រពន្ធនាយហុងដា បង់លោតទឹកសម្លាប់ខ្លួន ព្រោះវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នៅស្ពានជ្រោយចង្វាចាស់ ប៉ុន្តែមិនបានសម្រេច ដោយសារមានពលរដ្ឋឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអ្នកជិះម៉ូតូកាត់តាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វា បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ដែលគេធ្លាប់ស្គាល់ថា ជាអតីតតារាកំប្លែងជើងចាស់ គឺនាងខ្មឹបបានដើរឡើងស្ពានទាំងទឹកភ្នែករួចហើយ បានពាក់កណ្តាលស្ពានស្រាប់តែឈរយំមួយសន្ទុះរួចហើយក៏តោងបង្កាន់ដៃស្ពានបម្រុងនឹងលោតចូលទឹកទន្លេ ចៃដន្យអីត្រូវបានគេតាមទាន់រត់ចូលទៅចាប់ហើយទាញចុះមកក្រោម។


អតីតកូនស្រីតារាកំប្លែងនាយ ជីវ៉ាន់ ស៊ុយ រូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែហើយមិនមានអ្នកណាម្នាក់អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅកន្លែងណានឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។ ជាចុងក្រោយនាងខ្មឹបគ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែងនឹងច្រៀងតាមភោជនីយដ្ឋានតែប៉ុណ្ណោះ៕


អត្ថបទ៖ ឌីរៀ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ