Connect with us

ព័ត៌មានជាតិ

រថយន្ដក្រឡុកស៊ីម៉ងត៍បើកបំពានភ្លើងសញ្ញាចរាចរណ៍បុកម៉ូតូយុវជនម្នាក់ស្លាប់

បានផុស

នៅ

​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿងរបស់​ក្រុមហ៊ុន “កែ​អេង​ខន​គ្រី​ត” បើកមិន​គោរព​ភ្លើង​សញ្ញាចរាចរណ៍​ បុក​ម៉ូតូ​យុវជនម្នាក់ដែលកំពុងជិះឆ្លងផ្លូវអូស​ជាង​១០​ម៉ែត្រ កិន​ចំពាក់កណ្ដាលខ្លួន​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​អាណោចអាធម៌​ទាំង​ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងនៅវេលា​ម៉ោង​៦​នឹង​៤០​នាទី​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ​ចំណុច​ស្តុក​ចំការមន តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម កែង​នឹង​វិថី​សម្តេច​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ សុផាត ពិសិដ្ឋ ភេទប្រុសា​អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង។ ​ជិះ​ម៉ូតូម៉ាក​ហុក​ដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E-7799។ចំណែក​អ្នកបើករថយន្ត​បង្កមានឈ្មោះ ស ហម ភេទប្រុស អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ពាក់​ស្លាក​លេខ 5A-3109 របស់​ក្រុមហ៊ុន ”កែ​អេង​ខន​គ្រី​ត”។​

នគរបាលចរាចរណ៍​ប្រចាំ​គោលដៅ​ស្តុ​ប​ចំការមន​បានឱ្យដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង ​ធ្វើ ដំណើរតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើតបំណងឆ្លងទៅវិថីព្រះសុធារស់ ខណៈ​ដល់​ចំណុចកណ្តាល​ស្តុ​ប ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់ក្រុមហ៊ុន​”កែ​អេង​ខន​គ្រី​ត” ដែលធ្វើ ដំណើរមកពីវិថីព្រះសុ​ធារស់បាន​បន្ថែមល្បឿន​បត់ឆ្វេងដោយមិន​គោរព​ភ្លើងស​ញ្ញាពណ៍​ក្រហម ក៏ បុក​ម៉ូតូ​ជនរងគ្រោះចំ​ពីមុខ​ពេញទំហឹងអូស​ប្រមាណ​ជិត​២០​ម៉ែត្រ កិន​ជន​រងគ្រោះ​ជាម្ចាស់ម៉ូតូចំពាក់​កណ្តាល​ខ្លួនធ្លាយ​ពោះស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

បន្ទាប់ពី​បង្កហេតុ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ តៃកុង​រថយន្តបង្ក​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រចាំការគោលដៅ ស្តុប​ដែល​កំពុង​សម្រួល​ចរាចរណ៍ ឃាត់ខ្លួន​បាន​ភ្លាមៗ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​ផងដែរ ។​

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង ដឹកសពជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទំនាក់ទំនង​ក្រុមគ្រួសារ​សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ ណី ចំណែក​វត្ថុតាង​ទាំង​២​គ្រឿងសមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃស្នងការដ្ធាននគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធីច្បាប់ ៕​

អត្ថបទដោយ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ២១ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៤៣ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៤៤ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម