ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរមិនឆ្លងឆ្នាំក្រៅប្រទេស អាចដេកសណ្ឋាគារក្នុងព្រៃ តម្លៃ ៣ ពាន់ដុល្លារ
មានប្រសាសន៍នៅក្នុងពិធីបើក ការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃចន្ទ ទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុណ្យឆ្លងឆ្លងឆ្នាំសកលកន្លងទៅនេះ ពលរដ្ឋខ្មែរមិនឆ្លងឆ្នាំក្រៅប្រទេស អាចដេកសណ្ឋាគារក្នុងព្រៃ តម្លៃ ៣ ពាន់ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅក្នុងឱកាសឆ្លងឆ្នាំនេះ មិនបានចេញទៅក្រៅប្រទេសទេ គឺដើរលេងនៅក្នុងប្រទេសរបស់ខ្លួន ហើយនៅតាមសណ្ឋាគារមួយចំនួន ដែលបង្កប់ខ្លួននៅតាមព្រៃធម្មជាតិ មានតម្លៃរហូតដល់ខ្ទង់ ៣ ពាន់ដុល្លារ។
សម្ដេចតេជោបានបញ្ជាក់ថា តម្លៃបន្ទប់សណ្ឋាគារនេះថ្លៃជាងតម្លៃសណ្ឋាគារមួយចំនួននៅក្រៅប្រទេស ហើយបើផ្អែកតាមរបាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋមានលទ្ធភាពដេកតាមសណ្ឋាគារ ដែលមានតម្លៃថ្លៃ ដែលពីមុនប្រជាពលរដ្ឋខ្មែរយើងយកលុយទៅដេកនៅសណ្ឋាគារបរទេស ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយកលុយដេកនៅក្នុងប្រទេសវិញ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើងបានងើបឡើងវិញផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រាន់តែរយៈពេល៣ថ្ងៃ ចំនួនភ្ញៀវទេសចរណ៍ជាង ២ លាននាក់ ហើយគ្រាន់តែថ្ងៃឆ្លងឆ្នាំជាង ១ លាន ១ សែននាក់។ នៅក្នុងរយៈពេល៣ ថ្ងៃនេះ សៀមរាបបានក្លាយជាគោលដៅទី១ នៃដំណើរទៅទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ ហើយលេខ២ គឺខេត្តព្រះសីហនុ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


