​​​​ខេត្ត​ស្ទឹង​ត្រែង​ នឹង​ចុះចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋាន​ ​​ខេត្ត​ស្ទឹង​ត្រែង​ និង​ចុះចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​​​​ខេត្ត​ស្ទឹង​ត្រែង​ នឹង​ចុះចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋាន​

បានផុស

នៅ

មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នឹងសហការជាមួយអាជ្ញាធរ ភូមិ ឃុំ នៅតាមមូលដ្ឋានចុះ​ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ​ដាច់ស្រយាលដែល​មិនទាន់​បានចាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា​នៅក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំង ដូសមូលដ្ឋានបានចាក់បាន១០០ ភាគរយហើយ។ ដោយឡែកដូសជំរុញមន្ត្រីរាជការអាជ្ញាធរមានសមត្ថកិច្ចទាំងអស់យើងចាក់បានរួចអស់ហើយដែរ។

ប៉ុន្តែប្រជាពលរដ្ឋយើងចាក់បានមួយចំនួនដែរហើយ តែមិនទាន់ដល់កម្រិត​គោលដៅរបស់​យើងនោះទេ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមដែរថា ពេលនេះមន្ទីរសុខាភិបាលខេត្ត​កំពុងបន្ត ចាក់ដូស​ជំរុញដល់ប្រជាពលរដ្ឋ ខណៈរដូវនេះមានការលំបាកដោយសារប្រជាពលរដ្ឋជាប់រវល់​ប្រមូល​ផល​ដកដំឡូង។

លោកប្រធានមន្ទីរបានបន្តថា ពេលនេះមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពុងចុះអប់រំ ឱ្យប្រជាពលរដ្ឋ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគាត់ឆ្លៀតពេលព្រោះវាមិនមានរយៈពេលយូរទេ។

លោកបន្តថា:អ្វីដែលជាអាវក្រោះការពារខ្លួនយើងដ៏មានប្រសិទ្ធភាពបំផុតនោះ គឺការចាក់វ៉ាក់សាំង​ហ្នឹង​ហើយ បូកជាមួយ ៣ ការពារនឹង ៣កុំ ហ្នឹង លេណដ្ឋានយើង ជាអាវក្រោះយើងការពារ​សុខភាព​យើងពីជំងឺកូវីដ១៩ បាន ពីការស្លាប់ជំងឺកូវីដ១៩ បានយើងក៏បានពន្យល់ពួកគាត់ និងបានចុះបណ្ដើរៗហើយ យើងមិនមែនចាក់តែនៅមួយកន្លែងទេ យើងមានក្រុមការងារចល័ត ចុះចាក់តាមភូមិឆ្ងាយៗដែលពួកគាត់មិនអាចមកបាន។

លោកថាអ្នកដែលទទួលចាក់ដូសមូលដ្ឋានហើយយើងនឹងចាក់ជូន និងអ្នកដែលមិនទាន់​បានចាក់មូលដ្ឋានហើយយើងក៏ចាក់ជូន អ្នកដែលចាក់ដុសទីមួយហើយមិនទាន់​បានចាក់ដុសទីពីក៏​យើងចាក់ជូន ព្រោះយើងចាក់គ្រប់ដុសទាំងអស់ មិនមែនថាចាក់ដុសជម្រុញ ដុសមូលដ្ឋានអត់ចាក់​នោះទេ នៅតែចាក់អញ្ចឹង ឱ្យតែអ្នកណាមិនទាន់បានចាក់

ជួនកាលពីមុនមកគាត់ឈឺ សុខភាពគាត់មិនល្អ គាត់មិនទាន់បានចាក់ អញ្ចឹងសុខភាពគាត់បានស្រួលហើយគាត់អាចមកចាក់បាន។

លោកប្រធានមន្ទីរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការចាក់វ៉ាក់សាំង ព្រោះវ៉ាក់សាំង ជាអាវក្រោះដ៏ក្រាស់បំផុតហើយ សម្រាប់ការពារខ្លួនយើង ព្រោះទោះជាមេរោគឆ្លង ក៏វាមិនធ្វើឲ្យឲ្យយើងឈឺ ហើយបើធ្វើឲ្យយើងឈឺក៏វាមិនធ្វើឲ្យយើងធ្ងន់ ហើយបើធ្វើឲ្យយើងធ្ងន់ក៏មិនធ្វើអោយយើងស្លាប់ដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ហេតុអ្វី ការចាក់វ៉ាក់សាំង ដូសទី ៤ មានតែនៅភ្នំពេញ មិនមានតាមបណ្ដាខេត្ត?

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

មកស្គាល់សាវតាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន ដែលកំពុងបំពេញទស្សនកិច្ចនៅ កម្ពុជា

KPT+១ ម៉ោង មុន

រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ប្រកាស​គាំទ្រ​​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន

សេដ្ឋកិច្ច១ ម៉ោង មុន

ទិន្នន័យថ្មី ប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃទៀតហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services