Connect with us

ព័ត៌មានជាតិ

ដោយសារ​តែ​កត្តា​សន្តិភាព ដំណើរ​ទេសចរ​ណ៍​ផ្សងព្រេង​បោះតង់​កំពុង​ពេញនិយម​នៅ​ខេត្តកំពង់ស្ពឺ​

បានផុស

នៅ

ថ្លែង​ទាក់ទង​ដំណើរ​ទេសចរ​ណ៍​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​ទឹកដី​ខេត្ត​កំពង់​ស្ពឺ លោក កែវ គុជ​សី នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅរ​សៀ​ថ្ងៃទី​១៤ ខែមករា នេះ​ថា ដោយសា​តែ​ប្រទេស​មាន​សុខសន្តិភាព សុវត្ថិភាព​ពេញ​បរិបូរ​នោះ ដំណើរ​ទេសចរ​ណ៍​ផ្សងព្រេង​បោះតង់ តាម​តំបន់​រមណីយដ្ឋាន​នានា​កំពុង​ពេញ​និយម​យ៉ាងខ្លាំង​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ ដែលមាន​ដូចជា ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ និង​ភ្នំ​គិរី​រម្យ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយ​ការ​ណ៍​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​តំបន់​ទេសចរណ៍​ចំនួន​២០​កន្លែង និង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​សរុប​ចំនួន​២៨៦ កន្លែង​។ អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំង​២៨៦ កន្លែង រួមមាន​៖ សណ្ឋាគារ​ចំនួន​០៦ កន្លែង អាហា​រដ្ឋា​ន​ចំនួន​១១០ កន្លែង ផ្ទះសំណាក់​ចំនួន​២០ កន្លែង ភោជនីយដ្ឋាន​ចំនួន​០៣ កន្លែង បៀ​ល​ហ្គា​ដិ​ន​ចំនួន​០១ កន្លែង ក្លឹប​ចំនួន​០២ កន្លែង ខារ៉ាអូខេ​ចំនួន​១៩ កន្លែង ម៉ាស្សា​ចំនួន​១០ កន្លែង ផ្ទះ​មាន​បន្ទប់​ជួល​ចំនួន​១០៥ កន្លែង និង​ស្នូកឃ័រ​ចំនួន​១០ កន្លែង​។

លោក កែវ គុជ​សី បាន​មាន​ប្រសា​ស​ន៏​ថា ក្រោយ​បើក​ប្រទេស​ឡើងវិញ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មាន​ជា​ហូរហែ​មិន​ដាច់​នោះទេ​។ លោក​ថា បច្ចុប្បន្ន រមណីយដ្ឋាន ឬ​តំបន់​ទេសចរ​ណ៍​ទាំងអស់​នៅ​ទឹកដី​កំពង់ស្ពឺ គឺជា​ទីកន្លែង​ដែល​ចាប់អារម្មណ៍​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ពួកគាត់​ធ្វើដំណើរ​ទៅ​កម្សាន្ត​គ្រប់កន្លែង​ទាំងអស់​។ ទោះជា​យ៉ាងណា​លោក​ថា បច្ចុប្បន្ន ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ពួកគាត់​ច្រើនតែ​ធ្វើ​ទេសចរណ៍​បែប​ផ្សងព្រេង គឺ​ការ​បោះតង់​។

បើ​តាម​លោក កែវ គុជ​សី បាន​បញ្ជាក់ថា នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ ជាពិសេស​នៅ​ភ្នំ​ឱ​រ៉ា​ល់ ក៏​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ ដែល​ទីនោះ ជា​តំបន់​មួយ​ជាទី​ចាប់​អារ​ម្ម​ណ៏​សម្រាប់​ដំណើរ​អ្នក​ទេសចរណ៍​បែប​ផ្សងព្រេង​។ លោក​ថា “​ដោយសារតែ​ប្រទេស​មាន​សន្តិភាព ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​អត់​មាន​ខ្លាច​ស្អី​ទេ ហើយ​មកដល់ពេលនេះ​ពេញនិយម​និយម​បំផុត គឺ​ដំណើរ​ផ្សង់ព្រេង​បោះតង់​នេះ ហើយ​នៅ​ភ្នំ​គីរីរម្យ ​ក៏​មាន​អ្នក​បោះតង់​ច្រើន​ដែរ​។ និយាយ​រួម​ទៅ តំបន់​ទេសចរណ៍​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ ភាគច្រើន គឺ​ការនិយម​បោះតង់​តែម្ដង​។

​ទាក់ទង​ទៅនឹង​ដំណើរ​ទេសចរ​នេះដែរ ក្នុងនាម​អាជ្ញាធរ​លោក កែវ គុជ​សី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​ធ្វើដំណើរ​កំសាន្ត យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​សម្ដេច​តេ​ជោ ក៏ដូចជា​ក្រសួងសុខាភិបាល ដែលមាន​៣ កុំ​៣​ការពារ​ជាដើម ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ពីព្រោះ​ដោយសារតែ​ពេលនេះ​ការ​រីក​រាលដាល​នេះ​នៅ​មិនទាន់​ផុតរលត់​នៅឡើយ ដែល​បងប្អូន ក៏ដូចជា​ប្រជាពលរដ្ឋ​អ្នកទេសចរ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បានជា​ប់លាប់ ដើម្បី​សុវត្ថិភាព​ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជា​ប្រទេសជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម