ព័ត៌មានអន្ដរជាតិ
បោះតង់ក្នុងព្រៃ ស្រាប់តែព្រឹកឡើងឃើញពស់វែក មិនដឹងចូលដេកជាមួយ តាំងពីថ្មើរណា?
បុរសជនជាតិថៃម្នាក់ពិតជាសំណាងដែលអាចនៅរស់រានមានជីវិត បន្ទាប់ពីដេកក្នុងតង់ពេញមួយយប់ជាមួយពស់វែក នៅក្នុងខេត្ត Rayong ភាគខាងកើតប្រទេសថៃ។

បុរសឈ្មោះ Dacha មកពីខេត្ត Phitsanulok បានបង្ហោះរូបថតនៅលើ Facebook អំពីសត្វពស់មួយក្បាល លូនចេញពីតង់ដែលគាត់រុះ នៅឯអាងស្តុកទឹក Dok Krai ក្នុងខេត្ត Rayong។
គាត់បានសរសេរ Caption ថា “ខ្ញុំសង្ស័យថា វាដេកជាមួយខ្ញុំពេញមួយយប់។ ខ្ញុំទើបតែឃើញវា ពេលខ្ញុំរុះតង់នៅពេលព្រឹក”។

គាត់សង្ស័យថា ពស់វែកមួយក្បាលនេះ ចង់រកកន្លែងមានភាពកក់ក្តៅក្នុងរាត្រីរដូវរងាដ៏ត្រជាក់។
Dacha មិនដឹងថាគាត់សំណាងប៉ុនណាទេ រហូតដល់អ្នកលេងអ៊ីនធឺណិតប្រាប់គាត់ថា ពស់ដែលដេកជាមួយគាត់ពេញមួយយប់នោះ គឺជាពស់វែកដែលមានពិសខ្លាំងបំផុត ដែលអាចសម្លាប់មនុស្សបានយ៉ាងងាយ។

នេះជាពស់វែកសៀម (Naja siamensis) ដោយមិនចាំបាច់ទាល់តែខាំ ទើបវាអាចសម្លាប់មនុស្សបាននោះទេ។ សូម្បីតែវាព្រួសពិសពីចម្ងាយ ក៏បានបង្កគ្រោះថ្នាក់ដល់មនុស្សបានដែរ។
នេះអាចជាសារមួយ ដាស់តឿនដល់អ្នកចូលចិត្តបោះតង់គ្រប់រូប ឲ្យមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានហ្មត់ចត់ ជាពិសេសការបោះតង់ក្នុងព្រៃដែលសម្បូរសត្វសាហាវ និងសត្វមានពិស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


