KPT+
ចូលចិត្តដើរលេងបោះតង់ ត្រូវចេះតិចនិកទាំងនេះ ចៀសវាងគ្រោះថ្នាក់ដោយសារពស់
ការដើរលេងបោះតង់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យគ្នាយើងតែម្តង ចូលចិត្តដើរលេងគេងព្រៃស្រូបយកខ្យល់បរិសុទ្ធ និងគយគន់ភាពស្រស់បំព្រងរបស់ធម្មជាតិ។ យ៉ាងណា ដើរលេងគេងបោះតង់ក្នុងព្រៃ ក៏ត្រូវចេះតិចនិកខ្លះៗ ពិសេសរឿងការពារពីសត្វពស់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ អត្ថបទនេះ នឹងប្រាប់តិចនិកការពារខ្លួនខ្លះៗឲ្យគ្នាយើងបានដឹង។

១- រៀបចំតង់ឲ្យនៅឆ្ងាយពីជម្រកសត្វពស់
សត្វពស់ជាទូទៅ តែងវាចុះពីដើរឈើ ហេតុនេះ ត្រូវប្រាកដថា កន្លែងយើងបោះតង់ ត្រូវតែជាទីតាំងដែលវាល មិនមានដំបូក ឬដើមឈើ ដែលសត្វពស់អាចលាក់ខ្លួន ឬបិទបាំងពីភ្នែកយើងបាន។
២- មុនពេលចូលតង់ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ

សត្វពស់ ជាសត្វល្មូន អាចពួនសម្ងំនៅខាងក្រោមតង់របស់យើងបាន។ នៅពេលថ្ងៃ បើយើងមានកម្មវិធីសប្បាយជួបជុំ ឬសកម្មភាពអ្វីផ្សេងខាងក្រៅតង់ ត្រូវតែបិទសំណាញ់តង់ឲ្យជិត ហើយមុនពេលចូលក្នុងតង់ ត្រូវប្រាកដណាស់ គ្មានមិត្តថ្មីរបស់យើងមកសម្ងំពួនក្នុងតង់ឡើយ។ ជាគំនិតល្អ ត្រូវពិនិត្យកាបូប ឬរបស់របរណាដែលសត្វពស់អាចលាក់ខ្លួនបាន មុននឹងគេង។
៣- ពិនិត្យតង់ឲ្យបានត្រឹមត្រូវសព្វកន្លែង
ចំណុចសំខាន់បំផុត ត្រូវរូតបិទសំណាញ់តង់គ្រប់ពេលវេលាតាមតែអាចធ្វើបាន ហើយពិនិត្យតង់ឲ្យបានល្អិតល្អន់ ពិសេសរឿងតង់រហែកមានប្រហោង ព្រោះអាចនាំឲ្យពស់លូនចូលក្នុងតង់យើងបាន។
៤- ប្រមូលអាហារដែលមានក្លិនទាក់ទាញពស់ ចេញពីតំបន់យើងបោះតង់

ជាគំនិតល្អបំផុតមួយ ត្រូវរក្សាអាហារ រាប់បញ្ចូលទាំងអាហារសល់ ក្នុងថង់យើងចងឲ្យជិត ដើម្បីបញ្ចៀសការទាក់ទាញភ្ញៀវថ្មីរបស់យើង ដែលយើងមិនចង់ជួប។
ដើម្បីកុំឲ្យពស់ចាប់អារម្មណ៍តំបន់យើងបោះតង់ ត្រូវតែយកអាហារចេញឲ្យឆ្ងាញ ព្រោះក្លិនអាហាររបស់យើង មិនត្រឹមតែទាក់ទាញពស់នោះទេ អាចទាក់ទាញទាំងសត្វផ្សេងៗមកក្បែរតង់យើងបានទៀតផង រាប់បញ្ចូលទាំងកណ្តុរ និងសត្វស្លាប ដែលសុទ្ធសឹងជាអាហារពិសេសរបស់ពស់។
៥- ប្រើស្ព្រាយគីមីបាញ់ជុំវិញតង់
បើយើងជាមនុស្សខ្លាចពស់ខ្លាំង ឬធ្លាប់មានបទពិសោធន៍ភ័យអស់ព្រលឹងដោយសារសត្វពស់ពីមុនមក អាចសាកល្បងប្រើស្ព្រាយមានផ្ទុះសារធាតុគីមីដែលពស់មិនចូលចិត្តបាន។
ស្ព្រាយទាំងនេះ គឺមានច្រើនប្រភេទ ទាំងប្រភេទប្រើខាងក្រៅតង់ និងខាងក្នុងតង់ ហើយបើគ្នាយើងមិនធ្លាប់ប្រើសោះ អាចសាកល្បងប្រភេទ Liquid Fence ដែលពេញនិយមបំផុតជុំវិញពិភពលោក នឹងងាយរកទិញ។ អាចសាកសួរតាមឱសថស្ថាន និងសុំការណែនាំពីគ្រូពេទ្យ ឬឱសថការីបានមុននឹងយកមកប្រើ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឡើងភ្នំលេងចុងសប្ដាហ៍ កុំភ្លេចគន្លឹះ ៥ យ៉ាងពីអ្នកមានពិសោធន៍
ចុចអាន៖ ប្រសិនត្រូវវង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ គួរធ្វើយ៉ាងណាខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


