ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់ពីមូលហេតុដែលសិស្សជាប់និទ្ទេស A និង B ច្រើន
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងនៅព្រលប់ថ្ងៃទី ១៤មករានេះថា ការដែលសិស្សឆ្នាំនេះប្រឡងជាប់និទ្ទេស A និង B ច្រើនដោយសារសិស្សខិតខំប្រឹប្រែងរៀនសូត្រ។
លោកបានបន្តថា «លទ្ធផលប្រលងបាក់ឌុបឆ្នាំនេះបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនប្រលង មុននិងក្នុងបរិបទកូវីដ-១៩ ក្រោមការជួយជ្រោមជ្រែងពីសំណាក់មាតាបិតា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង និងវិធានការសុវត្ថិភាពសុខភាពនៅគ្រប់ដំណាក់កាលប្រឡងបាក់ឌុបថ្ងៃ២៧-២៨ ធ្នូ ២០២១»។
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា នៅឆ្នាំនេះមានបេក្ខជនប្រឡងជាប់បាក់ចំនួន ៧២០១៦ នាក់ ស្មើនឹង ៦៥.៦៥ ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។
ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ និទ្ទេស B មានចំនួន១៥៥២ នាក់ និទ្ទេស C ចំនួន ១១៦៣៤ នាក់ និទ្ទេស D ចំនួន ២៣៤៩៩ នាក់ និងនិទ្ទេស E ចំនួន២៩៩១៥នាក់។
បេក្ខជនជាប់និទ្ទេស A មានចំនួន ១៧៥៣ នាក់ នោះជាប់ច្រើនជាងគេនៅរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់ សៀមរាប ១៥៣នាក់ កណ្តាល១២៧នាក់បាត់ដំបង ១២៣នាក់ កំពង់ចាម ១១៨នាក់ បន្ទាយមានជ័យ៩៩នាក់តាកែវ៩៩នាក់ ព្រៃវែង ៨៧នាក់កំពត៧៥នាក់ ត្បូងឃ្មុំ៥៤នាក់ ក្រចេះ៤៥នាក់ កំពង់ំ៤១ កំពង់ស្ពឺ៣៣ ពោធិសាត់២៨នាក់ ស្វាយរៀង២៦នាក់ កំពង់ឆ្នាំង២២នាក់ ព្រះសីហនុ២០នាក់ រតនគីរី ៩នាក់ ស្ទឹងត្រែង៦នាក់ ប៉ៃលិន៦នាក់ ឧត្តរមានជ័យ៥នាក់ កោះកុង៤នាក់ ព្រះវិហារ៤នាក់ កែប៣នាក់និងមណ្ឌលគីរី១នាក់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងនោរសៀកថ្ងៃទី១៤មករានេះថាលទ្ធផលឆ្នាំនេះសម្រាប់រាជធានីភ្នំពេញមានសិស្សប្រឡងជាប់ចំនួន ១១៤៨៤នាក់ស្មើនឹង៥៨,៣២ភាគរយធ្លាក់៩២៣៦នាក់ក្នុងចំណោមបេក្ខជនចូលរួមប្រឡង២០៧២០នាក់។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង២៧ធ្នូ២០២១ក្រសួងបានប្រកាសលទ្ធផលនារសៀលថ្ងៃទី ១៤ មករា ឆ្នាំ២០២២នេះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ដោយឡែកខេត្តផ្សេងទៀតនឹងប្រកាសនៅថ្ងៃទី ១៥មករាឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ