Connect with us

ព័ត៌មានជាតិ

អតិថិជន​ទៅ​ហាង Zendo អ្នក​ឆ្លង​ កើន​​ដល់ ០៦ នាក់​

បានផុស

នៅ

ព្រឹក​នេះ​រក​ឃើញ​អ្នក​ឆ្លង​ថែម ០១ ទៀត ដែល​ជា​ភ្ញៀវ​បាន​ចូល​ទៅ​ទិញ​សម្លៀកបំពាក់​នៅ​ហាង Zendo សាខា​បឹងកេងកង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ជនជាតិ​ខ្មែរ​ឈ្នោះ​ខន ប្រសើរ អាយុ ៣៧ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក បាន​ឆ្លង​កូវីដ ១៩ ដែល​បាន​ចូល​ទៅ​ហាង Zendo សាខាង​បឹងកេងកង។ ហាង Zendo សាខាបឹងកេងកង​ដែល​ស្ថិត​នៅ​លើផ្លូវ​ត្រសក់ផ្អែម បាន​រកឃើញ​មាន​អ្នក​ឆ្លង ០៥ នាក់​រួច​មក​ហើយ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ។

បប្ចុប្បន្ន​បុរស​រងគ្រោះ​ខាង​លើ​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

គួរ​បញ្ជាក់​ថា ហាង​ពីរ​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ចម្លង​កូវីដ​ក្នុង​សហគមន៍​គឺ​ហាង Pedro នៅ​លើ​ផ្លូវ​ព្រះសីហនុ​និងហាង Zando នៅ​ផ្លូវ​ត្រសក់ផ្អែម។ ហាង Pedro ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ព្រះសីហនុ ជា​ទីតាំង​មួយ​ដែល​មាន​ការ​ចម្លង​និង​រកឃើញ​មាន​អ្នក​ឆ្លង​ជា​បន្ត​បន្ទាប់​មាន​ទាំង​បុគ្គលិក​ ​ភ្ញៀវ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត។

គិត​ត្រឹមថ្ងៃ ០៩ ធ្នូ ឆ្នាំ ២០២០ បុគ្គលិក​ហាង Pedro ចំនួន ០៩ នាក់​ ដែល​បាន​ឆ្លង​កូវីដ ១៩។

ក្រសួងសុខាភិបាល​បាន​​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​​បាន​ទៅ​ហាង “ZANDO និង Pedro” ចាប់​ពីថ្ងៃ ២៧ វិច្ឆិកា ២០២០ ​ប្រញាប់​មក​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​សុខា​ ខណៈ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​​សុទ្ធ​តែ​ពាក់ព័ន្ធ​ហាង​ទាំង​ពីរ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១ ថ្ងៃ មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

ព័ត៌មានជាតិ២ ថ្ងៃ មុន

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

Sokha Hotels

ព័ត៌មានពេញនិយម