ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រូវការ Iron Dome របស់អ៊ីស្រាអែល
តាមការចុះផ្សាយរបស់សារព័ត៌មាន The Times កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមេសា, មេទ័ពអង់គ្លេសនិយាយថា នាពេលអនាគត ប្រទេសនេះចាំបាច់ត្រូវមានប្រព័ន្ធការពារមីស៊ីល “Iron Dome” ដោយសារតែ ការគំរាមកំហែងដល់សន្តិសុខជាតិ នឹងឈានដល់កម្រិតធ្ងន់ធ្ងរ ជាពិសេសពីសំណាក់រុស្ស៊ីតែម្តង។
ក្នុងកម្មវិធី Tonight របស់ទូរទស្សន៍ LBC, ឧត្តមនាវីឯក Tony Radakin និយាយថា “យើងកំពុងពិភាក្សាគ្នា អំពីការបង្កើនខែលការពាររបស់ចក្រភពអង់គ្លេស”។
ត្បិតលោកទទួលស្គាល់ថា ស្ថានភាពអ៊ីស្រាអែល ខុសពីអង់គ្លេសក៏ដោយ ប៉ុន្តែនៅពេលសួរថាតើពិតជាត្រូវការ “Iron Dome” មែនឬអត់ លោក Tony បញ្ជាក់ថា “ច្បាស់ជាត្រូវការនាពេលអនាគត។ វាមានសមត្ថភាពខ្លាំង អាចជួយការពារចក្រភពអង់គ្លេស និងកងកម្លាំងរបស់យើង ដែលឈរជើងនៅបរទេស”។
និយាយរួមទៅ មិនមែនតែមេទ័ពរូបនេះទេ ដែលនិយាយសរសើរនិងចង់បានប្រព័ន្ធការពារមីស៊ីល “Iron Dome” ខ្លាំង។ ជាក់ស្តែងមុននេះ អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Mark Francois ក៏អំពាវនាវឲ្យចក្រភពអង់គ្លេស ត្រូវមានប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលដែរ។
ចំណែកមន្ត្រីមួយរូបទៀតគឺអតីតរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធអង់គ្លេសលោក James Heappey ក៏គាំទ្រការអំពាវនាវនេះដូចគ្នា ថ្វីបើក្រុមអ្នករិះគន់និយាយថា ទំហំផ្ទៃដីដ៏ធំរបស់ចក្រភពអង់គ្លេស នឹងធ្វើឲ្យប្រព័ន្ធ Iron Dome កាន់តែពិបាកបោះទីតាំង និងមានតម្លៃថ្លៃជាងរបស់អ៊ីស្រាអែលក៏ដោយ។
មន្ត្រីការពារជាតិជាន់ខ្ពស់រូបនេះបង្ហាញក្តីបារម្ភថា កម្លាំងអរិភាពដូចជារុស្ស៊ី នៅថ្ងៃណាមួយប្រាកដជាបើកការវាយលុកពីលើអាកាសប្រឆាំងចក្រភពអង់គ្លេស ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូន kamikaze នៅលើមូលដ្ឋានយោធាសំខាន់ៗ និងទីក្រុងនានារបស់ចក្រភពអង់គ្លេស ជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ជាថ្មី ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីសប្តាហ៍មុន, គេបានឃើញទីក្រុងតេហេរ៉ង់ បញ្ជូនដ្រូននិងមីស៊ីលជាង៣០០គ្រាប់ បាញ់សំដៅរដ្ឋជ្វីហ្វ ប៉ុន្តែប្រព័ន្ធការពារ Iron Dome អាចស្ទាក់ចាប់បានរហូតដល់ទៅ៩៩%ឯណោះ។
ហេតុដូច្នេះហើយ ទើបមន្ត្រីអង់គ្លេសត្រូវការ Iron Dome ព្រោះថា បច្ចុប្បន្ន ប្រទេសនេះនឹងមិនអាចការពារពលរដ្ឋរបស់ខ្លួនបានឡើយ បើមានការវាយប្រហារក្នុងទម្រង់បែបនេះមែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែននឹងអស់ ខែលការពារមីស៊ីលត្រឹមខែក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


