ព័ត៌មានអន្ដរជាតិ
UN ថា អាស៊ីជាតំបន់ដែលជួបគ្រោះធម្មជាតិខ្លាំងជាងគេ
នៅក្នុងឆ្នាំ២០២៣ គ្រោះធម្មជាតិបានកើតឡើងនៅតំបន់អាស៊ីច្រើនជាងគេបំផុត ពិសេសគឺការកើនឡើងនៃរលកកម្ដៅអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិហៅកាត់ថា WMO។

លោកស្រី Celeste Saulo អគ្គលេខាធិការ WMO បាននិយាយថា បណ្ដាប្រទេសជាច្រើននៅអាស៊ី បានពើបប្រទះបញ្ហាគ្រោះធម្មជាតិ និងការកើនឡើងកម្ដៅខ្លាំងបំផុត កាលពីឆ្នាំមុន ដោយរាប់ចាប់ពីគ្រោះរាំងស្ងួតរហូតដល់គ្រោះទឹកជំនន់។ មនុស្សមិនតិចជាង៩លាននាក់នៅអាស៊ី ទទួលរងផលប៉ះពាល់ដោយផ្ទាល់ ក្នុងនោះមានអ្នកស្លាប់ច្រើនជាង ២ពាន់នាក់ឯណោះ។
អាស៊ីមានការកើនឡើងកម្ដៅលឿនជាងកម្ដៅមធ្យមជាសកលលោក ដោយនៅឆ្នាំ២០២៣ កើនឡើងចំនួនជិត ២អង្សាសេ បើធៀបនឹងចន្លោះឆ្នាំ១៩៦១ ដល់ ១៩៩០។ បញ្ហានេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ព្រមទាំងការខាតបង់នូវទំហំសេដ្ឋកិច្ចជាតិផងដែរ។
WMO បានបង្ហាញទិន្នន័យទៀតថា ក្នុងឆ្នាំ២០២៣ មានការកើតឡើងគ្រោះធម្មជាតិចំនួន ៧៩លើកនៅអាស៊ី ហើយក្នុងនោះជាង៨០ភាគរយគឺជាគ្រោះទឹកជំនន់ និងខ្យល់ព្យុះ។ គ្រោះទឹកជំនន់ដ៏អាក្រក់នៅប្រទេសចិន និងឥណ្ឌាកាលពីឆ្នាំមុន បានធ្វើឲ្យខូចខាតផ្នែកសេដ្ឋកិច្ចសរុបអស់ប្រមាណ ៦៥ពាន់លានដុល្លារ។

ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២១ គ្រោះធម្មជាតិមានចំនួនសរុប ៣ ៦១២ករណី នៅទូទាំងអាស៊ី ដែលបណ្ដាលឲ្យខាតបង់ប្រាក់ ១,៤ទ្រីលានដុល្លារ ហើយមនុស្សស្លាប់ជិត ១លាននាក់។ តួលេខនេះស្មើនឹង ៤៧ភាគរយ បើធៀបនឹងករណីគ្រោះធម្មជាតិសរុបនៅលើពិភពលោក នៅក្នុងរយៈពេលដូចគ្នា។
WMO ថា ការខូចខាតដោយសារគ្រោះធម្មជាតិ អាចត្រូវបានកាត់បន្ថយ ៣០ភាគរយ ប្រសិនបើមានការជម្រាបដំណឹងអាសន្នទុកជាមុនបាននៅក្នុងរយៈពេល២៤ម៉ោង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


