កីឡា
នៅមិនសុខទេ ជើងខ្លាំង Ricardo បបួល ធឿន ធារ៉ា ជួបគ្នានៅ ONE
កីឡាករអាហ្សង់ទីន Ricardo Bravo បានតាមដានការប្រកួតឃីកបុកស៊ីងជាលើកដំបូងរបស់កីឡាករ ធឿន ធារ៉ា និងបានបបួលជួបគ្នានៅសង្វៀន ONE Championship ដែលនឹងជួបសត្រូវពិតប្រាកដ។

កាលពីយប់មិញនេះ ធឿន ធារ៉ា បានប្រកួតឃីកបុកស៊ីងជាលើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួនដោយបានផ្តួលកីឡាករចិន Cai Zeping ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២។ កីឡាករចិនម្នាក់នេះអាយុទើប១៩ឆ្នាំ ប៉ុន្តែជាម្ចាស់ខ្សែក្រវាត់ និងកំពុងល្បីខ្លាំងនៅចិន។ ទោះបីជាយ៉ាងណា រូបគេមិនអាចតស៊ូជាមួយ ធឿន ធារ៉ា បានទេដោយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២។

តាមរយៈការឃើញ ធឿន ធារ៉ា ផ្តួលកីឡាករចិននេះ ជើងខ្លាំងប្រេស៊ីល Ricardo Bravo បាននិយាយថា ៖«ធឿន ធារ៉ា លោកត្រូវមកកាន់សង្វៀន ONE! ជាមួយសត្រូវពិតប្រាកដ»។

តាមពិតទៅ ធឿន ធារ៉ា និង Ricardo Bravo ធ្លាប់ប៉ះគ្នាម្តងហើយកាលពីឆ្នាំ២០២២នៅប្រទេសជប៉ុនដែលពេលនោះកីឡាករប្រេស៊ីលបានផ្តួលកីឡាករកម្ពុជាឲ្យសន្លប់។ ចាប់តាំងពីពេលនោះ អ្នកគាំទ្រតែងតែចង់ឲ្យ ធឿន ធារ៉ា សងសឹក ប៉ុន្តែមិនមានឱកាសបានជួបគ្នាទេដោយសារ Ricardo Bravo បានចុះកុងត្រាចូលសង្វៀន ONE។ ក្រោយមកអ្នកទាំងពីរកំពុឡើងខ្លាំងដូចគ្នា។

ចាប់តាំងពីចូលសង្វៀនធំមក Ricardo Bravo បានប្រកួត៣ដងនៅសង្វៀន ONE Championship មិនទាន់ស្គាល់បរាជ័យឡើយដោយបានផ្តួលដៃគូឲ្យសន្លប់ទាំង៣ដង។ រូបគេមានប្រវត្តិប្រកួតអាជីព៣១ដងគឺឈ្នះ២៧ដង ចាញ់២ដង និងស្មើ២ដង។
កាលពីខែធ្នូ ឆ្នាំ២០២៣ Ricardo Bravo បាននិយាយថា៖«ខ្ញុំមិនខ្លាចគាត់ (ធារ៉ា) ឬនរណាម្នាក់ទេ។ ខ្ញុំធ្លាប់ឈ្នះគាត់។ បើគាត់ចង់ប្រកួតជាមួយខ្ញុំ ឲ្យគាត់មកប្រកួតនៅសង្វៀន ONE ហើយប្រសិនបើចង់ឲ្យខ្ញុំទៅប្រកួតនៅកម្ពុជា គួរផ្តល់តម្លៃខ្លួនឲ្យសមតាមអ្វីដែលខ្ញុំចង់បានគឺ២០ម៉ឺនដុល្លារ។ ខ្ញុំបាននិយាយរឿងនេះហើយ ហើយក៏នឹងមិននិយាយទៀតដែរ។ បើអ្នកចង់ អីចឹងប្រាប់ទៅសារព័ត៌មានកម្ពុជាទៅ»។

ជាការពិតណាស់ នៅសង្វៀន ONE កីឡាករទទួលបានតម្លៃខ្លួនច្រើន។ ជាពិសេសនៅពេលពួកគេវ៉ៃល្អ និងផ្តួលដៃគូលឿននឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនថែមទៀត។
ទោះបីជាយ៉ាងណា សង្វៀនមិនមែនចេះតែរៀបចំឲ្យមានការប្រកួតស្រួលៗនោះទេ។ ពួកគេត្រូវចុះកុងត្រាត្រឹមត្រូវទើបរៀបចំឲ្យមានការប្រកួតសម្រាប់កីឡាករម្នាក់ៗ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


