ព័ត៌មានជាតិ
ប.ស.ស បង្ហាញធនាគារចំនួន ១០ ជាដៃគូសម្រាប់ម្ចាស់រោងចក្រ សហគ្រាស បង់ភាគទានប្រចាំខែ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបង្ហាញធនាគារដៃគូចំនួន ១០ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស សម្រាប់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន បង់ភាគទានប្រចាំខែ។

បើតាម ប.ស.ស បានបញ្ជាក់ថា «សូមជម្រាបជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងបងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបថា លោកអ្នក អាចធ្វើការបង់ភាគទានមកកាន់ ប.ស.ស បាន តែតាមរយៈធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដូចមានភ្ជាប់នូវលេខគណនីធនាគារផ្លូវការ ដូចមាននៅក្នុង Poster ខាងលើនេះ ហើយក្រៅពីលេខគណនីខាងលើ នោះ ប.ស.ស មិនទទួលខុសត្រូវឡើយ»។
ប.ស.ស បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងចុចបង់ភាគទានមកកាន់ ប.ស.ស។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦|១២៩៧ ឬ តាមរយៈបណ្ដាញសង្គមរបស់ ប.ស.ស។

គួរបញ្ជាក់ថា ធនាគារដៃគូចំនួន ១០ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស រួមមាន ធនាគារអេស៊ីលីដា, កាណាឌីណា, វីង, អេប៊ីអេ, លីហួរវេលុយ, ជេត្រាស, វឌ្ឍនៈ,ភីភីស៊ី,អែហ្វធីប៊ី និងធនាគារអេសប៊ីអាយអលអេជ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


