Connect with us

ព័ត៌មានជាតិ

រកឃើញ​ថែម ០៥ នាក់ទៀត ពាក់ព័ន្ធស្រ្តី​ អៀម ធីតា តេស្ត​មានកូវីដ ១៩

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានអះអាងនៅមុននេះបន្តិចថា នៅថ្ងៃនេះអាជ្ញាធរមូលដ្ឋានបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធជាមួយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩ដែលបានទៅលេងម្តាយនៅកណ្តាលស្ទឹងចំនួន៥នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាបពាក់ព័ន្ធបានកើនឡើងដល់៥៧នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងនៅមុននេះថា ចំនួន៥៧នាក់នេះក្រុមការងារបានស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ អៀម ធីតាចំនួន៤៤នាក់នៅថ្ងៃទី៨ធ្នូ ចំនួន៨នាក់នៅថ្ងៃទី៩ធ្នូនិង៥នាក់ទៀតនៅថ្ងៃទី១០ធ្នូនេះ។

លោកបានបន្តថា អ្នកពាក់ព័ន្ធទាំងនោះត្រូវធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។

លោកបានបន្ថែមថា«អ្នកពាក់ព័ន្ធចំនួន៤៤នាក់ដែលបានយកវត្ថុសំណាកទៅធ្វើតេស្តនោះនៅមិនទាន់កំណត់បាននៅឡើយទេដោយសារលទ្ធផលតេស្តដែលក្រសួងសុខាភិបាលចេញមកនៅថ្ងៃនេះមនៅសល់ជាង៣៧០០តេស្តទៀតអីចឹងយើងមិនដឹងថាលទ្ធផលនៅសល់ហ្នឹងសម្រាប់ខេត្តយើងឬខេត្តណាទេអាចរង់ចាំនៅថ្ងៃស្អែកជាបន្តទៀត»។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះដែរ គិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតមកដល់ថ្ងៃទី០៨ធ្នូមានចំនួន១០១៥នាក់មានតេស្តអវិជ្ជមានទាំងអស់។

គួរបញ្ជាក់ថាស្ត្រីឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មានអាស័យដ្ឋានរស់ នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញដែលបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីស្ត្រីរូបនោះកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០បានទៅហាង pedro នៅផ្លូវព្រះសីហនុ។ នៅថ្ងៃទី២៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ៩ព្រឹក ឈ្មោះ អៀម ធីតា បានមកលេងម្តាយ រហូតដល់ ម៉ោងប្រមាណ ៣ រសៀលបានត្រឡប់ទៅភ្នំពេញវិញហើយក្រុមគ្រួសារគាត់បានបន្តទៅផ្សារនិងវត្តជាបន្តបន្ទាប់រហូតអាជ្ញាធរសម្រេចបិទផ្សារកំពង់អំពិលនិងវត្តវិហារត្រាញ់។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះក្រសួងសុខាភិបាលបានរកឃើញអ្នកដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាជាង១ម៉ឺននាក់ហើយក្នុងនោះមានវិជ្ជមានវីរុស១៩ចំនួន៣៩នាក់៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម