ក្រសួង​អប់រំ​ប្រគល់​សិទ្ធិ​និង​ការទទួលខុសត្រូវ​ឲ្យ​សាលា​រៀបចំ​ការប្រឡង​បាក់​ឌុប​ដោយ​ខ្លួនឯង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រគល់​សិទ្ធិ​និង​ការទទួលខុសត្រូវ​ឲ្យ​សាលា​រៀបចំ​ការប្រឡង​បាក់​ឌុប​ដោយ​ខ្លួនឯង

Published

on

ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រគល់​សិទ្ធិ​និង​ការទទួលខុសត្រូវ​ឲ្យ​សាលា​រៀបចំ​ការប្រឡង​បាក់​ឌុប​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​ខាងមុខនេះ​ដោយ​ខ្លួនឯង​។

យោង​តាម​លិខិត​របស់លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ផ្ញើ​ទៅ​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​នៅ​ថ្ងៃទី​១០​ធ្នូ​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួលបាន​គោលការណ៍​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា (​ទុតិយភូមិ​) តាម​លំនាំ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​។

បើតាម​ក្រសួង​អប់រំ​ក្រសួង​នឹង​ប្រគល់​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មធ្យមសិក្សា ទាំង​ក្នុងដំណាក់កាល​រៀបចំ ដំណាក់កាល​សំណេរ ដំណាក់កាល​កំណែ ដំណាក់កាល​បូក​ស្រង់ និង​ការប្រកាស​លទ្ធផល​។

ក្រសួង​អប់រំ នឹង​ទទួលស្គាល់​លទ្ធផល នៃ​ការប្រឡង​តាម​គ្រឹះស្ថាន​មធ្យមសិក្សា ដើម្បី​ជា​មូលដ្ឋាន សម្រាប់​ការចេញ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

ក្រសួង​អប់រំ បានស្នើ​សុំឱ្យ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មេត្តា​សម្របសម្រួល​ផ្ទៃក្នុង និង​ផ្តល់ព័ត៌មាន​ត្រឡប់​អំពី​គ្រឹះស្ថានសិក្សា​ឯកជន ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​ដោយ​ខ្លួនឯង​មក​ក្រសួង​វិញ ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេច​៕
ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services