Connect with us

ព័ត៌មានជាតិ

លោកយាយ​អាយុ​៨១​ឆ្នាំ ​ត្រូវ​បុរស​វ័យ​៣២​ឆ្នាំ​ រំលោភ​សេពសន្ថវៈ

បានផុស

នៅ

នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​រំលោភ​សេពសន្ថវៈ​ ទៅលើ​លោកយាយ​អាយុ​៨១​ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ ខណ្ឌ​សែន​សុខ ប្រាប់​ឲ្យដឹងថា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ម៉ោង​១២ និង​០០​នាទី ប៉ុស្តិ៍នគរបាល​អូរ​បែកក្អម ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​រំលោភ​សេពសន្ថវៈ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ជនសង្ស័យ​ឈ្មោះ ជា ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) បានធ្វើ​សកម្មក​ភាព​រំលោភ​សេ​ពស​ន្ថ​វៈ​លើ​ជនរងគ្រោះ​ឈ្មោះ ទន់ សារី ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១៩ និង​៣០​នាទី​យប់​ ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ។ បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឆក់ទូរសព្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម