Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រកាស​មិនឱ្យ​អ្នកនយោបាយ​អគតិ បំផ្លាញ​សន្តិភាព និង​បង្ក​ឲ្យ​មាន​ភ្លើងសង្គ្រាម​ជាថ្មី

បានផុស

នៅ

ការ​ប្រកាស​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បែបនេះ នៅក្នុង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ អគារ​សាលប្រជុំ អគារ​កងអនុសេនាតូច​ព្រំដែន និង​សមិទ្ធផល​នានា របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា សមិទ្ធផល​ទាំងទ្បាយ ដែល​បាន​ដាក់​សម្ពោធ​នា​ថ្ងៃនេះ គឺ​កើតចេញពី​កម្លាំង​សាមគ្គី ក្នុង​ទស្សនៈ​សិល្បៈ នៃ​ការ​ចែករំលែក​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ អាច​សម្រេចបាន​ការកសាង និង​អភិវឌ្ឍ​អង្គភាព​របស់ខ្លួន​ឱ្យមាន​ទីតាំង​រឹងមាំ និង​យូរអង្វែង​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មូលដ្ឋាន​នេះ ធានាបាន​ការ​ការពារ​បូរណភាព​ទឹកដី ការចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ស្មើមុខស្មើមាត់​ជាមួយ​ភាគី​មិត្ត​។ លោក​ថា ទីតាំង​ឈរជើង​នេះ ក៏បង្ក​លក្ខណៈ​ដល់​ការបំពេញភារកិច្ច​ដឹកនាំ​បញ្ជា និង​ការគ្រប់គ្រង​កម្លាំង​សឹក​រង​ខេត្ត​លើ​ការងារ​សហការ​ការពា​រ​សន្តិសុខ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខេត្ត ជាពិសេស​ការបន្ត​ត្រៀម​ចូលរួមចំណែក​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​នៅ​មិនទាន់​ស្រាក​ស្រា​ន និង​បិទ​បញ្ចប់​ទាំងស្រុង​នៅឡើយ​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ក្រើនរំលឹក និង​ជំរុញ​ជាប់​ជាប្រចាំ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក គ្រប់​កម្រិត យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន ដោយ​សម្តេច​ទាំងពីរ បានធ្វើការ​កៀរគរ​សប្បុរសជន និង​បង្កើតឱ្យមាន​យន្តការ​ឧបត្ថម្ភ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ពួកគាត់ និង​ក្រុមគ្រួសារ​។ កាយវិការ និង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ​របស់លោក​ទាំងពីរ គឺជា​ការ​តបស្នង​សងគុណ​រៀមច្បង​អតីតយុទ្ធជន ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ នៅលើ​សមរភូមិ​ជាច្រើន ក្នុងសម័យ​កាលដែល​ប្រទេស​យើង​ឆ្លងកាត់​សង្គ្រាម ដើម្បី​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ បរិបូរណ៍ ដូច​ពេលបច្ចុប្បន្ន និង​មិនដែល​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នាពេល​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​ថែរក្សា​សុខសន្តិភាព ឲ្យ​បាន​ឋិត​ឋេ​រ​គង់វង្ស​យូរអង្វែង ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ ហើយ​មិនឱ្យ​អ្នកនយោបាយ​អគតិ​ណាមួយ មានឱកាស​មក​បំផ្លាញ​សុខសន្តិភាព និង​បង្ក​ឲ្យ​មាន​ភ្លើងសង្គ្រាម​ឡើងវិញ​ជាដាច់ខាត​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តតាកែវ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​-១៩ ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​គិតពី​ការនឿយហត់​។​

​ជាពិសេស​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ដែល​បានបង្ហាញ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដោយបាន​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ តាមរយៈ​ការវាយតម្លៃ​ស្ថានការណ៍ និង​ពិចារណា វិនិច្ឆ័យ ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ អារកាត់​រហ័ស​ទាន់ពេល​វេលា ទាំង​ក្នុង​ការទិញ​វ៉ាក់សាំង ការបើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង និង​ការថែទាំ​ព្យាបាល នៅ​ទូទាំងប្រទេស ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ទាំង​ខ្មែរ និង​បរទេស ដោយ​មិនមាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម