ព័ត៌មានជាតិ
អភិបាលខណ្ឌបឹងកេងកង ដឹកនាំមន្ត្រីជិះកង់ផ្សព្វផ្សាយឲ្យពលរដ្ឋនាំកូនអាយុពី៣ដល់ក្រោម៥ឆ្នាំទៅចាក់វ៉ាក់សាំងកូវីដ-១៩
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានដឹកនាំមន្ត្រីសាលាខណ្ឌ ជិះកង់ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងណែនាំដល់ឪពុកម្ដាយដែលមានកូនចាប់ពីអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា។

លោក ធឹម សំអាន បានលើកឡើងថា ដើម្បីថែរក្សាសុខសុវត្ថិភាព សុខភាពបងប្អូន ពលរដ្ឋនិងមន្ត្រីរាជការទាំងអស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ពីការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលដាលក្នុងសហគមន៍។
បន្ថែមពីលើការចាក់វ៉ាក់សាំងការពារ លោកអភិបាលខណ្ឌបឹងកេងកង ក៏បានអំពាវនាវ ដល់បងប្អូនទាំងអស់ ត្រូវគោរពរវិធានការ ៣កុំ ៣ការពារ អនុវត្តទាំងអស់គ្នាដើម្បីសុវត្ថិភាពគ្រួសារ។

ជាមួយគ្នានេះ លោកអភិបាលក៏បានបញ្ជាក់ពីទីតាំងចាក់វ៉ាក់សាំងសម្រាប់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកេង គឺនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ ហើយអាណាព្យាបាលដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ ត្រូវភ្ជាប់ឯកសារទៅជាមួយដូចជាប័ណ្ណសំគាល់ខ្លួន មន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី