Connect with us

ព័ត៌មានជាតិ

លោក ស្រីយក់ សម្បត្តិ៖ការធ្វើតេស្តលើកទី៣ដំណើរការប្រកបដោយរលូន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះ គឺប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាអ្វីទេនិងមានរបៀបរៀបរយ ដោយមិនមានការប្រជ្រៀតគ្នាដូចមុនឡើយ។

លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី១២ធ្នូនេះថា«ហ្នឹងហើយការធ្វើតេស្តលើកទី៣នេះអត់មានបញ្ហាអីទេរលូនទាំងអស់ទាំនៅស្អាតអូឡាំពិក និងទាំងនៅក្រសួងមហាផ្ទៃ និងទីតាំងផ្សេងៗទៀតយើងរក្សាគម្លាតបានហើយអ្នកទៅយកសំណាកសុទ្ធតែពាក់ម៉ាស និងមានវិន័យបានល្អ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថាការធ្វើតេស្តលើកទី៣នេះបានល្អប្រសើរនេះ ដោយសារក្រសួងបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុតដូចជាការវាស់កម្តៅ បាញ់អាកុលមុននឹងអនុញ្ញាតឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរនិងចែកលេខរៀងដោយមានការចូលរួមជួយសម្របសម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងកម្លាំងក្រសួងសួងមហាផ្ទៃពិសេសអ្នកទៅធ្វើតេស្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ។

គួរបញ្ចាក់ថាការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធនឹងអ្នកជាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ ធ្នូនេះក្រសួងសុខាភិបាលបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន៧កន្លែងរួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក៦៖ ទីតាំងអង្គភាពភីឡត​បន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោនិង៧ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលនៅវេលាង៧៖០០ព្រឹក។

គួរបញ្ជាក់ថាគិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការហូតដល់ ថ្ងៃទី១១ ខែធ្នូនេះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍​២៨​វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់មានតេស្តវិជ្ជមានវីរុសកូវីដ១៩។

ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម