Connect with us

ព័ត៌មានជាតិ

ទាហានថៃ ចាប់ពលរដ្ឋខ្មែរ​៧នាក់ លួចឆ្លងដែនខុសច្បាប់​ ទៅ​ផ្សាររុងគ្លឿ

បានផុស

នៅ

ទាហានប៉ារ៉ា កងរយថៃ លេខ១២០៥ និងក្រុមទាហានប៉ារ៉ាថៃ លេខ១២ កងកម្លាំងបូរផា ប្រតិបត្តិការ ចុះ​ទៅ​ត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់​​ លួចឆ្លងចូលប្រទេសថៃ នៅបរិវេណ​បង្គោលគីឡូម៉ែត TA.356139 ស្ថិតក្នុងភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីសមត្ថកិច្ចថៃ សួរនាំទើបដឹងថា ពលករទាំង៧នាក់នេះ ទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុក​អារញ្ញ ហើយបាននាំមកទៅបញ្ជារការកងទាហានប៉ារ៉ាលេខ1205នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ​។

​​សមត្ថកិច្ចថៃ ​​ឲ្យដឹងបន្ត​ថា ពលរដ្ឋខ្មែរទាំង៧នាក់នេះ រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិន​មាន​លិខិត​ឆ្លងដែនឡើយ ហើយពួកគេបានបបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃ តាមច្រករបៀង ដើម្បីទៅស៊ី​ឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ។


​សមត្ថកិច្ចថៃ បញ្ជាក់ថា ពួកគេត្រូវបានឃាត់ខ្លួន និងបញ្ជូន​ទៅឲ្យនគបាល​ការពារ​ព្រំដែនលេខ124 ភូមិ​ណូន​ម៉ាក​មុន ស្រុកគោកឃ្យូង ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមផ្លូវដែល​បានឯកភាពគ្នា។

សមត្ថកិច្ចថៃ បានអះអាងថា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំង​ទាហាន​បូរផា បានធ្វើការរឹតបន្តឹង​ការពារការ​ត្បាត តឹងរឹងដើម្បីទប់ស្គាត់ពលករចំណាក​ស្រុក និងដើម្បីការពាររីករាលដាលជំងឺ កូវីដ-19 ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម