ព័ត៌មានជាតិ
នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័ត
សៀមរាប ៖ លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គិភ័យកើតឡើង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យនោះ មន្ត្រីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។

លោកបានបន្តថា កន្លងមកពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យផ្តើមចេញពីតូចមួយ តែពេលមន្ត្រីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ បានត្រឹមបញ្ចៀសចរាចរណ៍ប៉ុណ្ណោះដោយមិនអាចជួយគ្រោះបឋមបាននោះទេដោយសារតែគ្មានឧបករណ៍ ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គិភ័យក្នុងទំហំតូច ហើយមន្ត្រីនគរបាលចរាចរណ៍បានទៅដល់គោលដៅមុនគឺពួកគាត់អាចជួយគ្រោះទាន់ពេល ហើយសម្រាប់ជំហានដំបូងនេះ គឺបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់ ហើយនៅពេលខាងមុខយើងគ្រោងបំពាក់ទៅលើម៉ូតូឱ្យបានច្រើនបន្ថែមទៀត។

លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ដើម្បីឱ្យមន្ត្រីនគរបាលចរាចរណ៍ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនេះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មន្ត្រីជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានមកបង្ហាត់បង្រៀនអំពីរបៀបរក្សាទុកបំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ របៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយបានធ្វើហាត់សមជាក់ស្តែងផងដែរ។

ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក ជិម សុវណ្ណ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចូលរួមសហការជាមួយសមត្ថកិច្ចនៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យ ឬឃើញមានអគ្គិភ័យដែលផ្តើមឆេះដំបូងក្នុងទំហំតូចអាចទាក់ទងមកមន្ត្រីនគរបាលចរាចរណ៍បាន ដែលមានលេខទំនាក់ទំនងនៅតាមគ្រប់ប៉ុស្តិ៍នគរបាលទាំងអស់របស់នគរបាលចរាចរណ៍តាមដងផ្លូវ ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គិភ័យ៕
ដោយ ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


