ព័ត៌មានជាតិ
អ្នកបើកបររថយន្តឆ្លាមសង្ស័យស្រវឹងជោកជាំទៅបុកស្លាកសញ្ញាសម្គាល់តាមផ្លូវរងការខូចខាត
រតនគិរី ៖ រថយន្តឆ្លាមមួយគ្រឿងចងកំហឹងជាមួយស្លាកសញ្ញាសម្គាល់តាមដងផ្លូវបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្លូវបំបែកចូលទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តកាមរីឆ្លាម បើកបុកស្លាកសញ្ញាចរាចរណ៍ និងបន្តទៅបុកស្លាកសញ្ញាទេសចរណ៍បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋ។
រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-9393 បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកបរដោយឈ្មោះ ជួង ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរមន្ត្រីរាជការ របួសស្រាល។ អ្នករួមដំណើរឈ្មោះ នួន ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទេសអន្លង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងធ្មេញ បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
របាយការណ៍បានបញ្ជាក់ថា ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ទាំងយប់ ហើយបានរឹបអូសយករថយន្តទៅការិយាល័យចរាចរណ៍ខេត្តដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ អ៊ុច សាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី