ម្ចាស់​សណ្ឋាគារ​និង​ពលរដ្ឋ​៤៤​គ្រួសារ យល់ព្រម​ឲ្យ​អាជ្ញាធរ​រតនគីរី​ អភិវឌ្ឍន៍​ជុំវិញ​រមណីយដ្ឋាន​បឹង​កន្សែង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ម្ចាស់​សណ្ឋាគារ​និង​ពលរដ្ឋ​៤៤​គ្រួសារ យល់ព្រម​ឲ្យ​អាជ្ញាធរ​រតនគីរី​ អភិវឌ្ឍន៍​ជុំវិញ​រមណីយដ្ឋាន​បឹង​កន្សែង

Published

on

​ម្ចាស់​សណ្ឋាគារ​ទែ​រ៉ូ​និង​ប្រជាពលរដ្ឋ​ចំនួន​៤៤​គ្រួសារ​ទៀត​ ដែល​បាន​ជំទាស់​នឹង​គម្រោង​កែ​លម្អ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​បរិវេណ​រមណីយដ្ឋាន​បឹង​កន្សែង ក្រុង​បាន​លុង​នោះ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់ តូប សំយាប​ផ្ទះ​ចេញពី​ចំណី​ផ្លូវ ​ហើយ​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​រួចមក​។

​លោក ថង សាវុន​ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ជាក់​ស្តែង​អំពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​កន្សែង ក្រុង​បាន​លុង កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​កន្លងទៅនេះ ​បាន​មានប្រសាសន៍ថា ​គម្រោង​កែ​លម្អ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​បឹង​នេះ​ មាន​ពលរដ្ឋ​សរុប​ចំនួន​៤៥​គ្រួសារ​ ដែល​ត្រូវ​ប៉ះពាល់​ក្នុង​គម្រោង​នេះ​ ក្នុង​កម្រិត​ជាក់​ស្តែង​​ប៉ះពាល់​របង តូប និង​សំយាប​ផ្ទះ​ដែល​សាងសង់​លើ​ដី​ចំណី​ផ្លូវ​។ លោក​បាន​បន្ត​ទៀត​ថា​ ក្នុងចំណោម​ពលរដ្ឋ​៤៥​គ្រួសារ​ មាន​៤៤​គ្រួសារ​ បាន​សាទរ​ចំពោះ​គម្រោង​នេះ ដោយ​ព្រម​សហការ និង​ចូលរួម​ជាមួយ​អាជ្ញាធរ​ខេត្ត​ដោយ​ស្ម័គ្រចិត្ត​រុះរើ​សំណង់ តូប សំយាប​ផ្ទះ​ចេញពី​ចំណី​ផ្លូវ ដើម្បី​ទុក​លទ្ធភាព​ជូន​អាជ្ញាធរ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។

​លោក​បាន​បន្ថែម​ទៀត​ថា​ ទន្ទឹម​គ្នា​នេះ មាន​ម្ចាស់​សណ្ឋាគារ ០១​ទីតាំង​ឈ្មោះ​សណ្ឋាគារ​ទែ​រ៉ូ​ បាន​ជំទាស់​មិន​ព្រម​សហការ​ជា​មួយ​អាជ្ញាធរ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​ទៅ​នឹង​ការ​ស្ម័គ្រ​ចិត្ត​របស់​ពល​រដ្ឋ​ទាំង​៤៤​គ្រួសារ និង​ស្នើ​អាជ្ញាធរ​ពង្វាង​ផល​ប៉ះពាល់​លើ​កម្មសិទ្ធិ​របស់​គាត់​(​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​)​។ លោក​អភិបាលខេត្ត​ បាន​បន្ថែម​ទៀត​ថា​ ក្រោយ​ការ​ចុះ​សម្របសម្រួល ពន្យល់​លម្អិត​អំពី​ទស្សនវិស័យ និង​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ព្រមទាំង​កំណត់​ផល​ប៉ះពាល់​ជាក់ស្តែង​ទើប​លោកស្រី ខៃ ចិន្តា បាន​ព្រម​ទទួលយក និង​សហការ​ជាមួយ​អាជ្ញា​ធរខេត្ត​។

​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា គម្រោង​ខាង​លើ​នេះ ប៉ះពាល់​តែ​ផ្នែក​ខ្លះ​នៃ​របង​សណ្ឋាគារ​របស់​លោក​ស្រី​ប៉ុណ្ណោះ ពុំ​មាន​ការ​ប៉ះពាល់​ទៅលើ​សំណង់​រឹង​ជា​អគារ​សណ្ឋាគារ​ ដែល​ឈាន​ដល់​ការ​វាយកម្ទេច​ដូចជា​ការ​លើកឡើង​ តាម​បណ្តាញ​សង្គម​facebook​របស់​ម្ចាស់​សណ្ឋាគារ​ទែ​រ៉ូ​នោះ​ឡើយ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services