ព័ត៌មានជាតិ
អាជ្ញាធរត្រៀមប្រតិបត្តិការរុះរើសំណង់នៅលើចំណីផ្លូវរថភ្លើង
នៅព្រឹកថ្ងៃទី ១៨ ខែ ធ្នូ នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បានអះអាងថា លោកនឹងចេញសេចក្តីជូនដំណឹងជាលើកទី ២ ដើម្បីឲ្យម្ចាស់សំណង់ដែលបានសង់បំពានលើដីចំណីផ្លូវរថភ្លើង ត្រូវរុះរើចេញឲ្យអស់។
គួររំលឹកថា កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា កន្លងមកនេះ រដ្ឋបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយច្បាប់តម្រូវឲ្យម្ចាស់រោងដែកមួយកន្លែង នៅត្រង់ចំណុចភូមិអណ្តូងចេញ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយតម្រូវឲ្យបញ្ឍប់ដំណើរការសាងសង់ជាបន្ទាន់ក្រោយបានសាងសង់រំលោភលើដីចំណីថ្នល់ និងចំណីផ្លូវរថភ្លើង កាលពីដើមសប្តាហ៍កន្លងមក ហើយតម្រូវឲ្យរុះរើសំណង់ទាំងនោះចេញក្នុងរង្វង់រយៈពេល ៧ថ្ងៃជាកំហិត។

លោក ពេជ្រ ចំរើន អាយុ ៦១ឆ្នាំ ដែលអះអាងថា ជាឱពុកម្ចាស់រោងដែក បានបញ្ជាក់ថា ការសាងសង់រោងនេះឡើង គឺដើម្បីឲ្យកូនរបស់លោកបានលក់ដូរចំណីអាហារតិចតួចប៉ុណ្ណោះ ហើយចំពោះទីតាំងដែលបានធ្វើរោងនេះដែរ លោកបានការអនុញ្ញាតិពីម្ចាស់ដី ដែលបានអាស្រ័យផលតាំងពីឆ្នាំ ១៩៩០មក គឺលោក ចាន់ លាង ជាអាជីវករ។

បើទោះបីមានមតិលើកឡើងថា ជាសំណង់តូចតាចយ៉ាងណាក៏ដោយ ក៏នៅព្រឹកថ្ងៃទី ១៨ ខែធ្នូនេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា នេះជាសំណង់ថ្មី ដែលមិនអាចអនុញ្ញតឲ្យសាងសង់បាននោះទេ ដោយសារតែសំណង់នេះ បានរំលោភលើដីចំណីផ្លូវជាតិផង និងចំណីផ្លូវរថភ្លើងផង។
លោកអភិបាលក្រុងបាត់ដំបង បញ្ជាក់ថា នៅដើមសប្តាហ៍ក្រោយ លោកនឹងសម្រេចចេញ ស ជ ណ ជាលើកទី ២ ដើម្បីកំណត់ឲ្យម្ចាស់រុះរើចេញទាំងអស់ ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


