ព័ត៌មានជាតិ
អាជ្ញាធរ អនុវត្តវិធានការក្តៅ លើការរំលោភដីចំណីផ្លូវសាធារណៈ ពីសំណាក់អាជីវករ នៅផ្សារអូរជ្រៅ
អាជ្ញាធរស្រុកអូរជ្រៅ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះអនុវត្តវិធានការក្តៅ តាមរយៈការកាយផ្តាច់ផ្លូវដើម្បីដាក់លូរំដោះទឹក លើទីតាំងដីចំណីផ្លូវរថភ្លើង ដែលត្រូវបានអាជីវករ និងប្រជាពលរដ្ឋ រស់នៅសាងសង់លំនៅឋាន និងប្រកបអាជីវកម្មលក់ដូរ នៅចំណុចផ្សារគុតសត ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការអនុវត្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីម្សិលមិញដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ នៅចំណុចផ្សារអូរជ្រៅ ស្ថិតក្នុងភូមិយាងថ្មី ឃុំគត៌សត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកអនុភូមិយាងថ្មី បានឱ្យដឹងថា នេះជាការអនុវត្តវិធានការរបស់រដ្ឋបាលស្រុកអូរជ្រៅ បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក លេខៈ ០៥៩/២១ សជណ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាមលិខិត លេខៈ ៤៥១/២១ សជណ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ ការចាក់ដី លុបផ្លូវរំដោះទឹក ការរំលោភយកដីចំណីផ្លូវសាធារណៈ និងដីចំណីផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹកមួយចំនួន ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភយកដីចំណីផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹក ដោយប្រញាប់រុះរើ និងកែសម្រួលនូវសំណង់ការផ្សេងៗ ដែលបានសាងសង់លើដីចំណីផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ជាកំហិត។


ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបានស្រុកអូរជ្រៅ នឹងអនុវត្តតាមវិធានការស្របច្បាប់ ស្តីពីផ្លូវថ្នល់ ហើយមិនទទួលខុសត្រូវ រាល់ការខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនឡើយ។ លោកអនុភូមិបន្តថា ការអនុវត្តនេះដែរ ក៏ដើម្បីរៀបចំធ្វើសួន លំអសោភ័ណភាពផ្សារ ក៏ដូចជាសោភ័ណភាពស្រុកអូរជ្រៅនេះ ឱ្យមានភាពស្រស់ស្អាតផងដែរ។ ជាមួយនឹងការអនុវត្តនេះ ប្រជាពលរដ្ឋ និងអាជីវករ រស់នៅលក់ដូរមួយចំនួន លើដីចំណីផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខាងលើ បានសម្តែងនូវការចូលរួម និងរីករាយ ដែលអាជ្ញាធរមានគំនិតរៀបចំអភិវឌ្ឍសួនច្បាប់ និងដាក់ប្រព័ន្ធលូរំដោះទឹក តែក៏សូមឱ្យអាជ្ញាធររៀបចំឱ្យមានសមភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស បើកាយផ្លូវហើយ ត្រូវដាក់លូវិញភ្លាមៗផង កុំកាយតែដើម្បីបណ្តេញប្រជាពលរដ្ឋ ហើយគ្មានដាក់លូ ឬអភិវឌ្ឍអ្វីទាំងអស់នោះ ។


ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនទៀត បានសម្តែងការមិនពេញចិត្ត និងប្រឆាំងចំពោះការរៀបចំ ធ្វើសួនរបស់អាជ្ញាធរស្រុក ដោយបានលើកឡើងថា ពួកគាត់បានរស់នៅទីនេះ រយៈពេលយូរឆ្នាំមកហើយ ហើយបើអាជ្ញាធរចង់កាយដីដាក់លូ ពួកគាត់នឹងចូលរួមជាមួយ ហើយបើកាយទៅប៉ះសំយ៉ាប ឬផ្នែកណាមួយតិចតួច ពួកគាត់នឹងព្រមរុះរើតាមភាពជាក់ស្តែង តែបើឱ្យពួកគាត់រុះរើ សំណង់ផ្ទះទាំងអស់របស់ពួកគាត់ ដែលបានសាងសង់លើដីចំណីផ្លូវរថភ្លើងនេះ គឺពួកគាត់មិនព្រមនោះទេ ព្រោះពួកគាត់មិនដឹងទៅរស់នៅឯណាឡើយ៕
អត្ថបទ៖ ពៅ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ



