ព័ត៌មានជាតិ
អាជ្ញាធរចុះរុះរើរោងអនាធិបតេយ្យ ដែលសង់ស្នាក់នៅក្នុងវត្តច្បារអំពៅ
ភ្នំពេញ ៖ លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានដឹកនាំកម្លាំងចុះរុះរើរោងអនាធិបតេយ្យដែលសង់ក្នុងបរិវេណវត្តពោធិព្រះបាតហៅវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកយ៉ិន វុធ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ខែវិច្ឆិកានេះ លោកបានទទួលបញ្ជាពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ឲ្យដឹកនាំកម្លាំងចុះរុះរើរោងអនាធិបតេយ្យដែលសង់ស្នាក់នៅតាមចេតិយក្នុងបរិវេណវត្តបង្កឲ្យប៉ះពាល់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទៀតផង។

លោកចៅសង្កាត់បានបញ្ជាក់ថា ជនដែលលួចសាងសង់រោងស្នាក់នៅនេះគឺមិនដឹងជាមកពីខេត្តណានោះទេហើយក៏ពុំមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅឡើយ។ ដូច្នេះហើយទើបអាជ្ញាធរមិនបណ្តែតបណ្តោយឲ្យមកសង់រោងស្នាក់នៅបែបអនាធិបតេយ្យយ៉ាងដូច្នេះឡើយដោយស្នើឲ្យពួកគាត់ទៅរស់នៅស្រុកកំណើតវិញទៅបើសិនជាមាន។

គួររំលឹកថា កាលពីកក្កដាឆ្នាំ២០២២កន្លងទៅមានមនុស្សប្រមាណជា១០គ្រួសារបាននាំគ្នាទៅចាប់ដីសង់រោងនៅមាត់ច្រាំងទន្លេក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ហើយត្រូវបានអាជ្ញាធរចុះរុះរើមិនឲ្យរស់នៅច្រាំងទន្លេដែលជាដីរបស់រដ្ឋ៕
ដោយ ៖ នរា




-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


