Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​មីន​កម្ពុជា រួម​នឹង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ចុះ​បោសសំអាត​មីន តាម​ការស្នើ​របស់​ពល​រដ្ឋ​

បានផុស

នៅ

អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ២០២០នេះ​ថា ផ្ទៃដី​ចំនួន៥១​ហិក​តា នៅ​ភូមិ​ទួល​គ្រួស ឃុំ​ឃុន​រាម ត្រូវ​បាន​រៀបចំ​បើក​ការដ្ឋាន​បោសសម្អាត​គ្រាប់មីន តាម​សំ​ណើរ​របស់​បង​ប្អូន​ប្រជា​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន ដោយ​ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត​សៀមរាប​(MAPU) និង​ស្ថិ​តក្រោម​កិច្ចសហការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​មីន​កម្ពុជា​(CMAA) អង្គការ​ដោះ​មីន​កម្ពុជា និង​រដ្ឋបាល​ស្រុក​បន្ទាយស្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ដែល​រង​ហានិភ័យ​ពី​គ្រាប់មីន ឬគ្រាប់​មិនទាន់​ផ្ទុះ តែង​ប​ង្ក​ឱ្យ​មាន​ភា​ព​មន្ទិលសង្ស័យ និង​ការ​ភ័យខ្លាច ព្រមទាំង​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង ​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ និង​ការប្រើប្រាស់​ដីធ្លី​ឱ្យ​អស់​លទ្ធភាព​របស់​អ្នកភូមិ ហើយក៏​ជា​ឧបសគ្គ​ធំ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ​។ សង្ឃឹមថា នៅ​ពេលដែល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់ យើង​នឹង​អាច​ផ្លា​ស់ប្តូរ​មុខមាត់​ថ្មី​តំបន់​អតីត​សមរភូមិ​ក្តៅ​ទាំងនេះ ប្រែក្លាយ​ទៅជា​តំបន់​លំនៅឋាន កសិកម្ម និង​ទេសចរណ៍​ប្រកបដោយ​ស​ក្តានុពល​វិញ​ម្ត​ង និង​អ​នុញ្ញាតឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ អាច​ប្រើប្រាស់​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ប្រកបដោយ​ភា​ពជឿ​ជាក់ និង​មាន​ទំ​នុកចិត្ត​ ដូច​តំបន់​ដ​ទៃទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​ដែរ​៕

អត្ថបទ ​៖​ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម