Connect with us

ព័ត៌មានជាតិ

អតីត​យុទ្ធជន​អាច​បើក​របប​សន្តិសុខ​សង្គម ប្រចាំ​ខែ​ធ្នូ​លើក​ទី​១​ តាម​​ធនាគារ​អេ​ស៊ីលីដា និង​កា​ណា​ឌីយ៉ា​

បានផុស

នៅ

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​បេឡា​ជាតិ​អតីត​យុទ្ធជន នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ស្តីពី​ការបម្រើ​សេវា​បើក​ផ្តល់​របប​សន្តិសុខ​សង្គម ប្រចាំ​ខែ​ធ្នូ​លើក​ទី​១ ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធជន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២:០០​​រសៀល​នៅ​តាម​ធនាគារ​អេស៊ីលីដា និង​កាណាឌីយ៉ា ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូនដំណឹង​នៃ​របប​បេ​ទ្បា​ជាតិ​បាន​បញ្ជាក់​ថា ចំពោះ​គ្រប់​បងប្អូន​អតីតយុទ្ធជន​ទូទាំងប្រទេស​កម្ពុជា​ អាច​បើក​របប​សន្តិសុខ​សង្គម​បាន​ តាមរយៈ​ធនាគារ​ពីរ​កន្លែង​គឺ ធនាគារ​អេ​ស៊ីលីដា ភីអិលស៊ី និង ធនាគ​សរ​កាណាឌីយ៉ា ក.អ នៅ​រសៀល​ល្ងាច​នេះ​សម្រាប់​ខែធ្នូ ឆ្នាំ​២០២០ លើក​ទី​១​។ បងប្អូន​អតីត​យុទ្ធជន នៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤ អាច​បើក​របប​សន្តិសុខ​សង្គម​នៅតាម​គ្រប់​ធនាគារ​អេ​ស៊ីលីដា​ចាប់ពី​រសៀល​ថ្ងៃនេះ​តទៅ។ ដោយឡែក​សម្រាប់​បងប្អូន អតីត​យុទ្ធជន នៅ​រាជធានី​អាច​បើក​របប​សន្តិសុខ​សង្គម​នៅ​តាម​គ្រប់​សាខា​ធនាគារ​កាណាឌីយ៉ា ក .​អ បាន​។ សរុប​មក​ក្រសួង​សង្គមកិច្ច​ បាន​អនុវត្ត​គោលការណ៍​ដ៏​ល្អ​នេះ​ក្ រោយ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ​ធ្វើ​ឲ្យ​បងប្អូន​អ​តីត​យុទ្ធជន​កាន់តែ​ងាយស្រួល​ ក្នុង​ការ​បើក​របប​សន្តិ​សុខ​សង្គម​ សម្រាប់​ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន​បាន​មួយ​កម្រិត​ទៀត​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម