ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តស្ទឹងត្រែង ដែលជាសាខាទី៣២
ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តស្ទឹងត្រែង ដែលជាសាខាទី៣២ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៩ ជាន់ ស្ថិតនៅផ្ឡុវលេខ៦៣ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ឡឹក ធី នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង។
ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង នឹងផ្តល់ជូននូវសេវាធនាគារសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្ម និងអ្នករស់នៅក្នុងមូលដ្ឋាន។ សាខាខេត្តស្ទឹងត្រែង ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថល រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ ក៏ដូចជាសេវាបង់ប្រាក់ពន្ធ-អាករ សេវាកម្មទូទាត់សេវាសាធារណៈ ជូនដល់អតិថិជនផងដែរ។ ធនាគារ វឌ្ឍនៈ ក៏មានបញ្ជរបង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុងសាខាពន្ធដារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ ចំពោះសេវាធនាគារចល័ត អភិបាលកិច្ចល្អបំផុត និងសេវាកម្មអតិថិជនល្អបំផុត។
លោក គឹម ពិដោរ និងលោកឡុង សោភ័ណ្ឌ ជាប្រធាន និងអនុប្រធាន ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។
បុគ្គលិកទាំងអស់នៃ ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីនៃការផ្តល់សេវាកម្មធនាគារដ៏ល្អឯក ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់។ អតិថិជនអាចធ្វើការទំនាក់ទំនងមក ធនាគារ វឌ្ឍនៈ សាខាខេត្តស្ទឹងត្រែង តាមរយៈលេខ ០២៣ ៩៨៧ ២២២ ឬ ០៨៩ ៨៣៣ ៧៩៧។







_______
ព័ត៌មានសង្ខេបអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយ អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ។
បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៨០០ នាក់ និង ៣២សាខា ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៩សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ។


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


