ព័ត៌មានជាតិ
ស.ស.ស.ក លើកទឹកចិត្តអ្នកសារព័ត៌មាន ចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក្នុងវិស័យព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិតសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីធានាបានសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌។

ការលើកឡើងដូច្នេះ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ក្រោមប្រធាន បទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ដល់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានរបស់កម្ពុជា។ ស.ស.ស.ក សង្កត់ធ្ងន់ថា ការចូលរួមជាវិជ្ជមាន របស់អ្នកសារព័ត៌មាននៅគ្រប់ដំណើរការ របស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេចជំនួសនោះឡើយ។
ជាមួយគ្នានេះ ស.ស.ស.ក ក៏បានទទួលស្គាល់អំពីបញ្ហាប្រឈមនានា ក្នុងវិស័យសារព័ត៌មាន ដែលរួមមាន បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មាន ជាដើម។ តែយ៉ាងណា ស.ស.ស.ក ក៏បានជំរុញដល់អ្នកសារព័ត៌មាន បន្តជម្នះការប្រឈមទាំងនេះ ដោយបន្តបំពេញតួនាទីរបស់ខ្លួន ដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរ។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន ត្រូវចង់ចាំជានិច្ចនូវប្រយោគមួយឃ្លាដ៏មានតម្លៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត៕
អត្ថបទ ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


