ព័ត៌មានជាតិ
តំណាងWHO ស្នើពិភពលោកយកកម្ពុជាធ្វើជាគំរូល្អក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយនិរន្តរភាព
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា(WHO) បានលើកឡើងថា ប្រទេសកម្ពុជាមិនមែនត្រឹមតែជាគំរូល្អសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏មានល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះមានការគ្រប់គ្រងនៃជំងឺកូវីដ១៩ទាំងមូលប្រកបដោយនិរន្តរភាពផងដែរ។

ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងប្រភេទPfizerជិត២លានដូស ជាជំនួយរបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត លីអាយលែន បានបន្តថា ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ កម្ពុជា គឺជាឧទាហរណ៍មួយសម្រាប់ពិភពលោកក្នុងការសិក្សា និងយកគំរូជាពិសេសសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏មានល្បឿនលឿន។ វ៉ាក់សាំងជួយសង្គ្រោះជីវិត ហើយវ៉ាក់សាំងកូវីដ១៩បានជួយដល់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងនិងបើកដំណើរការឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរភាព។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា «យើងត្រៀមខ្លួនរួចជាស្រេចគាំទ្រប្រទេសកម្ពុជាដើម្បីធ្វើជាគំរូល្អមិនត្រឹមតែសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការគ្រប់គ្រងទាំងមូលប្រកបដោយនិរន្តរភាពនៃជំងឺកូវីដ១៩។យើងនៅតែប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់តែមានសុវត្ថិភាពផ្នែកសន្តិសុខសុខភាពសាធារណៈនិងសុខភាពកាន់តែប្រសើរក្នុងពេលអនាគត»។

លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងទៀតថា វ៉ាក់សាំង និងការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិភាពភាពនៅតែជាឧបករណ៍ដ៏សំខាន់បំផុតមួយសម្រាប់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃជំងឺកូវីដ១៩ ហើយការធានាឲ្យបាននូវវ៉ាក់សាំងដូសជម្រុញដល់ប្រជាជនរងគ្រោះទាំងអស់គឺមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ។
លោកស្រីវេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាជនទាំងអស់ដែលត្រូវទទួលវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាមកទទួលវ៉ាក់សាំងពិសេសសម្រាប់ដូសជំរុញនៅពេលដល់វេនរបស់លោកអ្នក។ លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺរាតត្បាតជាសកលកូវីដ១៩គឺជាការដាស់តឿនដល់យើងទាំងអស់គ្នាអំពីទំនាក់ទំនងទៅវិញទៅមកហើយថាជំងឺផ្ទុះរាតត្បាតជាសកលនេះនឹងមិនបាត់ទៅណាទេរហូតទាល់តែវារលត់បាត់អស់ពីគ្រប់ទីកន្លែង។ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថាក្នុងពេលទន្ទឹមគ្នានេះដែរយើងទាំងអស់គ្នាដឹងថាជំងឺរាតត្បាតជាសកលកូវីដ១៩មិនមែនជាជំងឺរាតត្បាតសកលចុងក្រោយបង្អស់នោះទេយើងត្រូវតែត្រៀមរៀបចំសម្រាប់អ្វីដែលអាចកើតឡើងដែលមានភាពមិនច្បាស់លាស់ក្នុងពេលអនាគត។

យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិតបានឱ្យដឹងថា «ការផ្ទុះរាតត្បាតជាសកលជំងឺកូវីដ១៩ផ្ដល់ដល់យើងនូវឱកា
សមួយក្នុងការធ្វើកំណែទម្រង់សង្គមនិងពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើងដើម្បីយើងអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ជាការគំរាមកំហែងផ្នែកសន្តិសុខសុខភាពសាធារណៈនាពេលខាងមុខ»។ លោកស្រីវេជ្ជបណ្ឌិតបានប្តេជ្ញាថាអង្គការសុខភាពពិភពលោកនិងដៃគូរបស់យើងនៅឈរជាមួយរដ្ឋាភិបាលកម្ពុជានឹងក្រសួងសុខាភិបាលជានិច្ច។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០២២នេះកម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ដល់ប្រជាពលរដ្ឋបានចំនួន១៤៩៤៧២៧៧នាក់ ដូសទី២បានចំនួន១៤២០៧៩១២នាក់ដូសទី៣បានចំនួន៨៦០៤២៤២នាក់និងដូស ទី៤ចំនួន១៧៥៨៣២២នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


