Connect with us

ព័ត៌មានជាតិ

កម្ពុជា មានចក្ខុវិស័យប្រែក្លាយ​ជាមជ្ឈមណ្ឌល​ដឹកជញ្ជូន​តភ្ជាប់ពាណិជ្ជកម្ម​ទាក់ទាញ​អ្នកវិនិយោគ

បានផុស

នៅ

កម្ពុជា បានប្រកាសពីចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ នៅក្នុងផែនការមេនៃការតភ្ជាប់ និងប្រព័ន្ធភស្តុភារអន្តរកម្ម ដែលចក្ខុវិស័យនេះ មានគោលបំណងយុទ្ធសាស្ត្រចំនួនបី៖ ១) ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ ២) តភ្ជាប់តំបន់ឥណ្ឌូចិនជាមួយប្រទេសចិន និង ៣) ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកបង្កើតអាជីវកម្ម និងរោងចក្រផលិតនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងចក្ខុវិស័យនេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ រួមមានដូចជា៖ ក្រុមហ៊ុន YCH Group ក្រុមហ៊ុន WorldBridge Group ក្រុមហ៊ុន Infrastructure Asia (IA) ធនាគារអភិវឌ្ឍន៍អាស៊ី ឯកអគ្គរាជទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួង និងគណៈប្រតិភូអមដំណើរផងដែរ។

យោងតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH កាលពីខែមីនា ឆ្នាំ២០២១ បានតម្រូវឱ្យក្រុមហ៊ុន YCH ជ្រើសរើសក្រុមហ៊ុនដៃគូក្នុងស្រុក ដើម្បីសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ហើយគោលបំណងសំខាន់នៃការចុះហត្ថេលខាលើអនុស្សារណៈ (MoU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group នៅថ្ងៃនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) ដែលក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុន YCH។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ មានតួនាទីយ៉ាងសំខាន់មិនត្រឹមតែការពង្រឹងការតភ្ជាប់របស់កម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មឆ្លងព្រំដែន (ជាពិសេសក្នុងចំណោមប្រទេសក្នុងតំបន់ទន្លេមេគង្គ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយនៅប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោកបណ្ឌិត Robert Yap បានថ្លែងក្នុងពីធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ គឺជាព្រឹតិ្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅ និងអភិវឌ្ឍការតភ្ជាប់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់នៅទូទាំងអាស៊ាន។ លោកថា«យើងមានឯកសិទ្ធិក្នុងការទទួលបានការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រកួតប្រជែង និងភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដ៏ឆ្លាតវៃលំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន WorldBridge Group ដើម្បីនាំយកគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញឱ្យទទួលបានជោគជ័យ»។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានថ្លែងក្នុងពិធីនេះដែរថា «យើងមានកិត្តិយសណាស់ដែលត្រូវបានជ្រើសតាំងឡើងដោយក្រុមហ៊ុន YCH Group ដើម្បីចូលរួមចំណែកនូវជំនាញរបស់យើងក្នុងការអភិវឌ្ឍ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគម្រោងជាតិ និងមានឥទ្ធិពលវិជ្ជមានមិនអាចកាត់ថ្លៃបាន ក្នុងការលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា»។ លោក ឧកញ៉ាបានបន្តទៀតថា ក្នុងនាមក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា ដែលមានឯកទេសក្នុងភាពជាដៃគូអន្តរជាតិនៅទូទាំងវិស័យចម្រុះ ក្រុមហ៊ុនមានទំនុកចិត្តថា «ជំនាញរបស់យើងក្នុងវិស័យភស្តុភារកម្ម និងការអភិវឌ្ឍឧស្សាហកម្មនឹងក្លាយជាដៃគូដ៏​មានតម្លៃ​សម្រាប់ក្រុមហ៊ុន YCH Group និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសេដ្ឋកិច្ចរីកលូតលាស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

កម្ពុជា នឹងទទួលបន្ទុកការចំណាយទាំងអស់ ប្រសិនបើមានការចរចាសម្រេច COC នៅភ្នំពេញ

ព័ត៌មានជាតិ១៩ នាទី មុន

សម្ដេចតេជោ​ អំពាវនាវ​ឱ្យពលរដ្ឋ​ និង​គណបក្សនយោបាយ​​ឃោសនា​រកសំឡេង​ឆ្នោត​ដោយថ្លៃថ្នូរ​ គ្មានអំពើហិង្សា

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

លោក Zelensky ៖ ពិភពលោកកំពុងគិតខុសលើ អ៊ុយក្រែន ថានឹងត្រូវ រុស្ស៊ី កម្ទេចរយៈពេល ៣ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អាមេរិក​​ហៅ​​​ដំណើរ​​ទស្សន​កិច្ច​​របស់​​ប្រធាន​​សិទ្ធិ​មនុស្ស​ UN​ ទៅ​​ចិន​​​ជា​​កំហុស​​ឆ្គង

ព័ត៌មានជាតិ៤៥ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីប្រទេសស្វីស វិលត្រឡប់មក កម្ពុជា នៅថ្ងៃនេះ

Sokha Hotels

ព័ត៌មានពេញនិយម