Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយ​កូ​វីដ​១៩​អស់​ជាង​១៦៥​លាន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​រា​ត​ត្បាត​កូ​វីដ​១៩​អស់​ជាង​១៦៥​លាន​ដុល្លារ​អា​មេ​រិច ហើយ​គិត​ចាប់តាំងពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០២០​ជុំ​ទី​១ រហូត​មក​ដល់​ជុំ​ទី​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពី​នេះ​ រាជ​រដ្ឋាភិបាល​បានសម្រេច​ឧបត្ថម្ភ​រយៈពេល ៣​ខែ​បន្ថែម​ទៀត​ សម្រាប់​ជុំ​ទី​៤​នា​ពេល​ខាងមុខនេះ​។

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងប្រាប់​អ្នក​សា​រព័ត៌មាន​នា​ថ្ងៃ​ម្សិល​មិញ​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ពិសេស​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​ រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយ​កូ​វីដ​១៩​អស់​ជាង​១៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បន្ត​ថា ចាប់តាំងពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០២០​ជុំ​ទី​១ រហូតមក​មកដល់​ជុំ​ទី​៣​ត្រឹម​ថ្ងៃទី​២៤ ធ្នូ​ឆ្នាំ​២០២០​អស់​ជាង​១៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ លើសពីនេះ​រាជ​រដ្ឋាភិបាល​បានសម្រេច​ឧបត្ថម្ភ​រយៈពេល ៣​ខែ​បន្ថែម​ទៀត​សម្រាប់​ជុំ​ទី​៤​នា​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​ដោយ​លើក​ទី​
១. ខែមករា (២៥ មករា ដល់ ២៤ កុម្ភ​: ២០២១) លើក​២. ខែកុម្ភៈ (២៥ កុម្ភ​: ដល់ ២៤ មីនា ២០២១)
​លើក​៣. និង​មីនា (២៥ មីនា ដល់ ២៤ មេសា ២០២១) ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩។

នេះ​គឺជា​ការលើក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែង​តែង​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅ​ឯកា ​ឬ ​ស្លាប់​ដោយ​ដាច់​បាយ​ទោះ​នៅ​ទីជនបទ​ដាច់​ស្រយាល​យ៉ាងណា​ក៏​ដោយ​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម